ទូរសព្ទលក់ដាច់លេខ១ និងលេខ២ ចំនួនលក់ខុសគ្នាឆ្ងាយសម្បើម

  • 2020-10-07 06:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ទិន្នន័យ​បាន​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ Omdia បាន​ឲ្យ​ដឹង​ថា​ iPhone 11 គឺ​ជា​ស្មាតហ្វូន​ដែល​អាច​លក់​ចេញ​បាន​ច្រើន​ជាង​គេ​នៅ​ក្នុង​ឆមាស​ដំបូង​នៃ​ឆ្នាំ ២០២០ ដែល​អាច​លក់​បាន​ចំនួន ៣៧,៣៧​លាន​គ្រឿង។

Galaxy A51 ឈរ​ចំណាត់​ថ្នាក់​លេខ​ពីរ​ជា​មួយ​ចំនួន​លក់​ ១១,៤​លាន​គ្រឿង ​តិច​ជាង​ស្មាតហ្វូន​​លំដាប់​លេខ​មួយ​​​​​ ៣​ដង​ឯណោះ។ ចំណាត់​ថ្នាក់​បន្ទាប់​មក​ទៀត​គឺ Redmi Note 8 និង Redmi Note 8 Pro របស់ Xiaomi ដែល​លក់​បាន ១១​លាន​គ្រឿង និង ១០,២​លាន​គ្រឿង។ iPhone SE ស៊េរី​ថ្មី​ស្ថិត​នៅ​លំដាប់​លេខ​៥ ជា​មួយ​ចំនួន​លក់ ៨,៧​លាន​គ្រឿង។

iPhone XR ស្ថិត​នៅ​លំដាប់​ទី​៦ ដែល​លក់​បាន ៨​លាន​គ្រឿង, iPhone 11 Pro Max លក់​បាន ៧,៧​លាន​គ្រឿង, Redmi 8A លក់​បាន ៧,៣​លាន​គ្រឿង, Redmi 8 លក់​បាន ៦,៨​លាន​គ្រឿង និង​ចុង​ក្រោយ iPhone 11 Pro លក់​បាន ៦,៧​លាន​គ្រឿង៕​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង