ខ្លាំង! Son និង Dominic កំពុង​​ឈរ​លេខ​១​ក្នុង​តារាង Top Scorer នៅ PL

  • 2020-10-07 07:29:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Son Heung-Min និង Dominic Calvert-Lewin កំពុង​តែ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​តារាង​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ Premier League ដែល​មាន​៦​គ្រាប់​ដូច​គ្នា។

Son ខ្សែ​ប្រយុទ្ធ​របស់ Spurs នៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​ដដែល​ក្នុង​រដូវ​កាល​ថ្មី​២០២០-២១។ រឿង​ដែល​គ្រប់​គ្នា​ភ្ញាក់ផ្អើល នៅ​​ការ​ប្រកួត​ទី​២​ក្នុង​លីគ​របស់ Spurs ទល់​នឹង Southampton កីឡាករ​សញ្ជាតិ​កូរ៉េខាងត្បូង​រក​បាន​ដល់​ទៅ​៤​គ្រាប់​ម្នាក់​ឯង។ ហើយ​ជំនួប​ចុង​ក្រោយ​ប៉ះ Manchester United គេ​រក​បាន​២​គ្រាប់​បន្ថែម​ទៀត។

ចំពោះ​​កីឡាករ Dominic Calvert-Lewin ខ្សែ​ប្រយុទ្ធ​របស់ Everton កំពុង​​បញ្ចេញ​សមត្ថភាព​លេចធ្លោ​ដូច​គ្នា។ បច្ចុប្បន្ន​គេ​ទាត់​បញ្ចូល​ទី​បាន​៦​គ្រាប់​ស្មើ​គ្នា​ជាមួយ Son និង​ជួយ Everton មិន​ទាន់​ចាញ់​សោះ​ក្នុង​លីគ​៤​ប្រកួត​កន្លង​ទៅ។

ខាង​ក្រោម​​ជា​បញ្ជី​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​នៅ PL

  • Son Heung-Min (Spurs) មាន​៦​គ្រាប់

  • Dominic Calvert-Lewin (Everton) មាន​៦​គ្រាប់

  • Jamie Vardy (Leicester City) មាន​៥​គ្រាប់

  • Mohamed Salah (Liverpool) មាន​៥​គ្រាប់

  • Callum Wilson (Newcastle) មាន​៤​គ្រាប់

  • Neal Maupay (Brighton) មាន​៤​គ្រាប់

អត្ថបទ៖ ហេង សុធារិទ្ធិ