ក្លឹបមួយចំនួនបរាជ័យក្នុងការដោះដូរកីឡាករក្នុងទីផ្សាររដូវក្ដៅឆ្នាំនេះ
- 2020-10-08 11:13:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបមួយចំនួនបរាជ័យក្នុងការដោះដូរកីឡាករក្នុងទីផ្សាររដូវក្ដៅឆ្នាំនេះ
ចន្លោះមិនឃើញ
ទីផ្សាររដូវក្ដៅឆ្នាំ២០២០នេះ បានធ្វើឡើងអំឡុងពេលដែលក្លឹបភាគច្រើនជួបវិបត្តិសេដ្ឋកិច្ច ខាតដើមខាតចុងទាំងរឿងម្ចាស់ឧបត្ថម្ភ និងរឿងសំបុត្រចូលមើលការប្រកួត។ ក្នុងទីផ្សារឆ្នាំនេះដែរ ក្លឹបមួយចំនួនដូចជា Chelsea ហ៊ានចាយធំ ខណៈក្លឹបផ្សេងទៀតចាយល្មមៗ។
យ៉ាងណាមិញ ក្នុងថ្ងៃនេះដែរ Sabay សូមបង្ហាញពីក្លឹបមួយចំនួន ដែលបរាជ័យក្នុងការនាំចូលកីឡាករ ដែលខ្លួនប៉ងប្រាថ្នា។
Barcelona
ក្នុងឆ្នាំនេះដែរ ក្លឹបកាតាឡាន់មួយនេះ បានបរាជ័យក្នុងការនាំចូលខ្សែស្លាបហុល្លង់ Memphis Depay ដែលព័ត៌មានភាគច្រើនយល់ថា មានភាគរយខ្ពស់ក្នុងការមកលេងនៅ La Liga តែចុងក្រោយស្ងាត់ឈឹងទៅវិញ។ ក្រៅពីនេះទៀតមានរបាយការណ៍ជាច្រើនបានរាយការណ៍ថា Barcelona បរាជ័យក្នុងទិញខ្សែការពារវ័យក្មេង Manchester City កីឡាករ Eric Garcia និងខ្សែបម្រើហុល្លង់ Liverpool កីឡាករ Wijnadum ហើយថែមទាំងបរាជ័យក្នុងការបញ្ចេញខ្សែប្រយុទ្ធ Osmane Dembele ចេញទៅ Manchester United ទៀតផង។
មជ្ឈដ្ឋានជាច្រើនយល់ឃើញថា Barcelona ឆ្នាំនេះហេងតែម្យ៉ាងគត់គឺរក្សាបានខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ឲ្យតនៅជាមួយក្លឹប តែត្រូវលក់ចេញកីឡាករឆ្នើមៗដូចជា Luis Suarez និង Ivan Rakitic ជាដើម។
Bayern Munich
ក្លឹបអាល្លឺម៉ង់មួយនេះ នៅតែប្រមាញ់យកខ្សែប្រយុទ្ធអង់គ្លេស Callum Hodson Odoi ពីក្លឹប Chelsea មិនបាន ខណៈក្លឹបយក្ស Bundesliga មួយនេះបានប្រឹងប្រែងអស់ជាង ១ឆ្នាំ ២ ទៅហើយ នេះបើតាមការនិយាយតៗគ្នាពីសំណាក់អ្នកសារព័ត៌មានបាល់ទាត់ទ្វីបអឺរ៉ុប។
Manchester United
មជ្ឈដ្ឋានតាមដានបាល់ទាត់មួយចំនួនបានយល់ឃើញថា ឆ្នាំនេះនៅតែដូចឆ្នាំមុន បិសាចក្រហមនៅតែមិនអាចទិញ ខ្សែបម្រើប្រយុទ្ធអង់គ្លេស Jordan Sacho ពីក្លឹប Borussia Dortmund ដោយសារតែរឿងនិយាយមិនត្រូវថ្លៃគ្នា។
Manchester City
អំឡុងពេលដែល Messi ប្រកាសចាកចេញពីក្លឹប មួយទ្វីបអឺរ៉ុបប្រកាសសារភាពត្រង់ៗថា គ្មានលទ្ធភាពយក Messi ចូលទេ ហេតុនេះមានតម្រុយជាច្រើនបោះប្រ៊ីយ៉ុងថា Man City ជាទីតាំងមួយ ដែល Messi លេងបន្ទាប់។ ជាអកុសល ថ្លៃផ្ដាច់កុងត្រាជិត ១ពាន់លានដុល្លារអាមេរិក ចងជើង Messi ជាប់ទៅហើយ ដែលបណ្ដាលឲ្យកីឡាកររូបនេះបន្តលេងនៅ Barca ១រដូវកាលទៀត៕
ប្រិយមិត្តគិតថា ក្លឹបណាស៊យជាងគេក្នុងឆ្នាំនេះ?