កុំឲ្យអផ្សុក BamBam លេង Among Us និងកូរហ្វេនពេញហ្គេម
- 2020-10-08 04:33:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យអផ្សុក BamBam លេង Among Us និងកូរហ្វេនពេញហ្គេម
ចន្លោះមិនឃើញ
BamBam ត្រូវបានគេស្គាល់ថាជាតារា K-Pop ដែលតែងផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយនឹងអ្នកគាំទ្រ និងស្រឡាញ់រាប់អានអ្នកគាំទ្រដូចមិត្តភ័ក្តិរបស់ខ្លួនដែរ។ ដូចពេលថ្មីៗនេះជាដើម លោកបានធ្វើឲ្យគ្រប់គ្នាកាន់តែដឹងកាន់តែច្បាស់ ពេលលោកឲ្យអ្នកគាំទ្រចូលរួមលេងជាមួយលោក លេងហ្គេមដែលកំពុងពេញនិយម "Among Us"។
ហ្គេមរបស់ Innersloth នេះមានតាំអពី សមាជិកដែលព្យាយាមបំពេញការងាររបស់ខ្លួន និង ២នាក់ទៀតដែលជា Imposterលាក់មុខ (អ្នកដើរសម្លាប់អ្នកដែលនៅសល់)។
ងាកចូល BamBam ដែលប្រើឈ្មោះថា «Skrrrt» តើពេលលោកលេងហ្គេមនេះ មានរឿងអ្វីខ្លះ?
១. ពេលឃើញអ្នកលេងជាមួយគ្នាសរសេរថា «ខ្ញុំឃើញ Pink និង Black នៅជាមួយគ្នា» BamBam ទៅជាតបថា៖ «BLACKPINK in your area!» វិញ។
២. ទោះបីអ្នកលេងជាមួយសរសេរថានឹក ក៏ BamBam អត់ខ្វល់ ដោយសួរ «ខ្លួននៅទីណា?» ជំនួស។
៣. ចង់សរសេរពាក្យ «Orange» ទៅជាចេញ «oreagen» និង «oragen» ទៅវិញ។
៤. ពេល Fan សរសេរថា ស្រឡាញ់ BamBam ស្រាប់តែម្ចាស់ខ្លួនសរសេរតបថា «ហ្នឹងហើយ ខ្ញុំដូចគ្នា»។
៥. ឆ្លៀត Promote បទចម្រៀងរបស់ក្រុមក្នុងហ្គេមទៀត
៦. ពេលគ្រប់គ្នាព្យាយាមសម្លាប់លោកក្នុងហ្គេម BamBam បង្ហោះ Status លើ Twitter ថា៖ «ហេតុអីគ្រប់គ្នាចងសម្លាប់ខ្ញុំ»។
៧. ពេលត្រូវចាញ់ហ្គេមនេះ លោកបានប្រាប់ថា លោកពិតជា BamBam មែន ហើយសង្ឃឹមថាគ្រប់គ្នាលេងបានសប្បាយ៕