ដំណឹង​ល្អ​ទៀត​ហើយ! ក្រសួង​វប្បធម៌​ប្រកាស​បើក មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​លើក​ទី៣

  • 2020-10-08 06:57:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​វប្បធម៌ ថ្មី​ៗ​នេះ តាម​រយៈ​សេចក្ដី​ជូន​ដំណឹង​ ចុះ​លេខ ៨២ស.ជ បាន​ជូន​ដំណឹងពី​ផែន​ការ​រៀប​ចំ​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​ជា​លើក​ទី​៣​ទៀត បន្ទាប់​ពី​បាន​រៀប​បាន​ចំនួន​២​លើក​រួច​មក​ហើយ។

សេចក្ដី​ជូន​ដំណឹង​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សូន​ជូន​ជ្រាប​ដល់​សាធារណជន ពិសេស​បណ្ដា​ផលិតករ​ភាពយន្ត និង​យុវ​ផលិតករ​កម្ពុជា​ទាំង​អស់ ដែល​មហោស្រព​នេះ មាន​គោលដៅ​លើក​ទឹក​ចិត្ត និង​អភិវឌ្ឍ​សមត្ថភាព គំនិត​ច្នៃ​ប្រឌិត​ផ្ទាល់​ខ្លួន ក្នុង​ន័យ​ចូល​រួម​លើក​កម្ពស់​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក។

មហោស្រពភាពយន្ត​ខ្នាតខ្លី​កម្ពុជា​លើក​ទី​២​កាល​ពី​ឆ្នាំ ២០១៨

ដូច្នេះ​ហើយ មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​៣​នេះ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ ក្រោម​ពាក្យ​ស្លោក​ថា "ភាពយន្ត​ខ្នាត​ខ្លី​ជា​ជំហាន​ឆ្ពោះ​ទៅ​កាន់​ភាពយន្ត​ខ្នាត​វែង"។ កម្មវិធី​ទទួល​យក​ស្នាដៃ​ប្រកួត​ប្រជែង ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​ត​​ទៅ។ ដោយ​ឡែក​កាលបរិច្ឆេទ​ប្រារព្ធ​ពិធី​បើក​មហោស្រព នឹង​ចាប់​បើក​ពី​ថ្ងៃ​ទី ៤ ធ្នូ ២០២០ ហើយ​កម្មវិធី​បិទ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ០៧ ខែ​ឆ្នាំ​ដដែល នា​សាលសន្និសីទ​ចតុមុខ និង​នៅ​រោងភាពយន្ត​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

ចំពោះ​លក្ខខណ្ឌ​នានា​ក្នុង​ការ​ចូល​រួម​នានា សូម​អាន​លម្អិត​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ខាង​ក្រោម៖

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម