ឡាន Lexus លក់ដាច់បំផុត អាចនឹងចេញប្រភេទសាកភ្លើង

  • 2020-10-08 06:56:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ Lexus បានចុះបាតង់ឈ្មោះ RX450h+ ថ្មី ជាមួយនឹងការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប European Union Intellectual Property Office ហៅកាត់ថា EUIPO ។

បាតង់ឈ្មោះថ្មីនេះអាចឲ្យគេសន្មត់ថា វាទំនងជាប្រភេទសាកភ្លើង Plug-in Hybrid សម្រាប់ត្រកូល RX។ ជាការពិតណាស់ យើងមិនដែលឃើញមានសញ្ញាបូកពីក្រោយឈ្មោះម៉ូដែលរថយន្ត Lexus ឡើយ ដូច្នេះមានន័យថា វាអាចជាក្បួនដាក់ឈ្មោះថ្មីសម្រាប់ប្រភេទរថយន្តសាកភ្លើងរបស់ Lexus។

ក្រៅពី RX450h+ ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើក៏បានចុះបាតង់ឈ្មោះ NX450h+ ដែរ ដែលឲ្យតម្រុយថា SUV ខ្នាតតូចរបស់ខ្លួនក៏នឹងមានប្រភេទសាកភ្លើងដូចគ្នា។ រថយន្ត RX450h+ និង NX450h+ ទំនងជាខ្ចីម៉ាស៊ីនពីរថយន្ត Toyota RAV4 Prime គឺចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ហើយប្រើប៉ុងពីរ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង