បើអាចជៀសបាន កុំទទួលទានសាច់ប្រភេទនេះអោយសោះ

  • 2020-10-09 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាច់គឺជាមុខម្ហូបដែលមនុស្សទូទៅពិបាកនឺងមិនចូលចិត្តណាស់ តែទោះយ៉ាងណាសាច់ទាំង ៣ប្រភេទនេះ ត្រូវបានគេណែនាំអោយទទួលទានតិចតួចបំផុត​ ចៀសក៏កាន់តែល្អបានអត់ព្រោះវាអាចបណ្តាលអោយរាងកាយឆ្លងមេរោគបាន។

១.​ ថ្លើមសត្វ

ថ្លើមគឺជាសរីរាង្គសំខាន់ដែលបំពេញមុខងារប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយរបស់សត្វហើយវាក៏ជាផ្នែកមួយនៃសរីរាង្គសំខាន់ៗដែលផ្តោតលើដំណើរការមេតាប៉ូលីស។ ដោយសារតែដំណើរការមេតាប៉ូលីសថ្លើមរបស់សត្វមានជាតិពុលច្រើននៅពេលដែលសត្វត្រូវបានវាយប្រហារដោយវីរុសនិងបាក់តេរីពីខាងក្រៅ ជាតិពុលដែលគ្របដណ្ដប់ដោយ leukocytes ក៏ត្រូវបានសម្អាតដោយថ្លើមសត្វដែរ។​ ជាពិសេសថ្លើមជ្រូកដែលនិយមទទួលទានជាញឹកញាប់នោះ​ ក៏អាចបណ្តាលឱ្យលើសជាតិកូលេស្តេរ៉ុលក្នុងខ្លួន ព្រមទាំងអាចបណ្តាលអោយមានជំងឺក្រិនសរសៃឈាមថែមទៀតផង។ ដូច្នេះយកល្អគួរតែកំណត់ការទទួលទានថ្លើមសត្វ។

២​. ក្រលៀនចៀម

ដោយសារតែ​ ក្រលៀនក៏មាននាទីច្រោះសារធាតុពុលនៅក្នុងខ្លួនស្រដៀងនឹងថ្លើមដែរ។ អ្នកអាចនឹងចាប់ផ្ដើមមានអារម្មណ៏ក្រៅច្រាលនៅក្នុងខ្លួន ខ្លះទៀតដល់ថ្នាក់វិលមុខ ចង់ក្អួតជាដើមពេលទទួលទានសាច់ប្រភេទនេះ។​ ដូចគ្នានេះផងដែរ ប្រសិនបើអ្នកទទួលទានក្រលៀនចៀមដែលមានផ្ទុកមេរោគស្រាប់នោះ អ្នកក៏អាចឆ្លងរោគនោះផងដែរ។

៣. សាច់ជ្រូកចុងអង្ករ

ប្រភេទ សាច់ជ្រូក ចុងអង្ករ នេះដែរ គឺវា មើលទៅ ដូចជា គ្រាប់អង្ករ អញ្ចឹង តែសូមកុំ ច្រលំណា វាគឺជា ពងរបស់ តេញ៉ា ឬក៏ព្រូនទេ។ ដោយសារតែនៅពេលដែលសាច់ជ្រូកលេចឡើងសញ្ញានេះបង្ហាញថាប្រព័ន្ធភាពស៊ាំរបស់សត្វជ្រូកត្រូវបានខូចខាត ដែលធ្វើអោយប៉ារ៉ាស៊ីតអាចបន្តរស់នៅក្នុងរាងកាយវាបាន។ សូម្បីតែនៅពេលដែលយើងចំអិនសាច់ជ្រូកនេះនៅលើកំដៅខ្ពស់ក៏ដោយក៏វាមិនអាចបំបាត់ចោលនូវធាតុបង្កជំងឺនៅក្នុងវាដែរ។ ដូច្នេះនៅពេលទិញសាច់ជ្រូកចូរជ្រើសរើសសាច់ជ្រូកដែលបានឆែកមើលដាច់ខាតកុំទិញសាច់ជ្រូកនិងអង្ករសម្រាប់បរិភោគ។

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Iv Madalen