សិរីសួស្ដីមែន សួស វីហ្សា សម្រាល​បាន​បុត្រី​មួយ​រូប​នៅ​ប៉ុន្មាន​នាទី​មុន​នេះ

  • 2020-10-09 05:01:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្វាមី​ភរិយា​ក្មេង​វ័យ ថមមី និង​សួស វីហ្សា ទី​បំផុត​បាន​ក្លាយ​ជា​ម្ដាយ ឪពុក​របស់​គេ​ពេញ​សិទ្ធិ​ហើយ ក្រោយ​ពី​ពួក​គេ​បាន​ទទួល​ចំណង​ដៃ​ថ្មី​ គឺ​បុត្រី​ម្នាក់​នៅ​ក្នុង​ព្រឹក​ថ្ងៃ​ទី ៩ តុលា នេះ ដោយ​ទើប​សម្រាល​បាន​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

នៅ​ម្សិលមិញ គេ​បាន​ឃើញ​លោក ថមមី ជា​ស្វាមី និង​ជា​ឪពុក​បាន​បង្ហោះ​រូបភាព លោក និង​ភរិយា​បាន​ចូល​មក​សម្រាក​ត្រៀម​សម្រាល​បុត្រ​ដំបូង​របស់​ពួក​គេ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ឯកជន​មួយ ហើយ​នៅ​ពេល​នេះ អ្វី​ៗ​បាន​កើត​ឡើង​ដូច​ការ​គ្រោង​ទុក​មែន គឺ​ពួក​គេ​ទទួល​បាន​បុត្រី​ទី​១​ជា​ចំណង​ដៃ​ចូល​មក​ក្នុង​គ្រួសារ​របស់​ពួក​គេ។

នៅ​ថ្ងៃ​នេះ​ សួស វីហសា បាន​បញ្ចេញ​រឿង​សិរីមង្គល​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក។ តាម​សារ​របស់​អ្នក​ម្ដាយ​វ័យ​ក្មេង នាង​តូច​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ថង សាម៉ូលីណា ហៅ "Jenny” កើតនៅ​វេលា​ម៉ោង ៩ និង ៩នាទី​ព្រឹក​ថ្ងៃ​ទី ៩ តុលា​នេះ ២០២០ ត្រូវ​នឹង​ឆ្នាំជូត។ ប្រិយមិត្ត​របស់​ពួក​គេ​ជា​ច្រើន​បាន​ចូល​មក​សម្ដែង​ការ​អបអរ​ចំពោះ​ស្វាមី​ភរិយា​សិល្បករ វ័យ​ក្មេង​ទាំង​ពីរ៕

រូបភាព៖ ហ្វេសប៊ុក វីហ្សា

អត្ថបទ៖ ទារិកា