កែវ សុខសិលា ពន្យល់​​ការ​ចាប់​បាល់ ពី​ការ​ស៊ុត​ប៉េណាល់​ទី​របស់​ ម៉ាត់ ណូរុន

  • 2020-10-09 09:20:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កែវ សុខសិលា អ្នក​ចាំ​ទី​របស់​ក្រុម​វិសាខា​បាន​ចាប់​បាល់​យ៉ាង​ល្អ​ ពី​ការ​ស៊ុត​បាល់​កាត់​សេចក្ដី​ ១១ ម៉ែត្រ គ្រាប់​បាល់​ដំបូង​របស់​ ម៉ាត់ ណូរុន ដើម្បី​ជួយ​ ក្រុម​របស់​ខ្លួន​ឲ្យ​ឡើង​ទៅ​កាន់​វគ្គ ៤ ក្រុម​ចុង​ក្រោយ​ពាន Hun Sen Cup 2020 ​កាល​ពី​ម្សិល​មិញ​នេះ​នៅ​ទីលាន របស់​វិសាខា។

កែវ សុខសិាលា

​អតីត​អ្នក​ចាំ​ទី​របស់​ភ្នំពេញ​ក្រោន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា តាម​ពិត​គេ​បាន​មើល​សឹង​គ្រប់​វីដេអូ​ការ​ស៊ុត បាល់​ពិន័យ ១១ ម៉ែត្រ​របស់​​ដៃ​គូ​ខាង​បឹង​កេត​ពិសេស​គឺ​ ម៉ាត់ ណូរុន ។ ​និយាយ​ជា​រួម​គឺ​ជា​ការ​ត្រៀម​ខ្លួន​មួយ​យ៉ាង​ល្អ​មួយ​ក្នុង​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ។

សិលា បាន​ជួយ​សង្គ្រោះ​បាល់​មួយ​គ្រាប់​នោះ​យ៉ាង​ល្អ ដើម្បី​ជួយ វិសាខា ឲ្យ​ឈ្នះ​ការ​ទាត់​​បាល់​កាត់​សេចក្ដី​១១​ម៉ែត្រ​ដោយ​លទ្ធផល ៤-៣ ​ក្រោយ​ស្មើ​គ្នា​​ទាំង​ពីរ​ជើង ៤-៤ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី