អ្នកចាត់ការ Everton ឈ្នះពានគ្រូឆ្នើម PL ប្រចាំខែកញ្ញា
- 2020-10-09 13:36:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាត់ការ Everton ឈ្នះពានគ្រូឆ្នើម PL ប្រចាំខែកញ្ញា
ចន្លោះមិនឃើញ
លោក Carlo Ancelotti អ្នកចាត់ការក្លឹប Everton បានឈ្នះពានគ្រូឆ្នើមប្រចាំខែកញ្ញា ក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេស Premier League។
កាលពីខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ លោក Ancelotti បានដឹកនាំក្លឹបឲ្យឈ្នះ ៦ប្រកួតជាប់ៗគ្នា។
លើសពីនេះទៅទៀត លោកក៏បានធ្វើឲ្យ Everton មួយនេះឡើងឈានមុខគេ ក្នុងការប្រកួតយកពាន Premier League រដូវកាលនេះ ដែលមានរហូតដល់ ១២ពិន្ទុ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី៥ ហើយដែលលោក Ancelotti ទទួលបានពាននេះចាប់តាំងពីលោកប្រឡោកក្នុងអាជីពជាអ្នកចាត់ការមក៕