Fan ផ្អើលថា Jackson មានស្នេហាលួចលាក់ តែម្ចាស់ខ្លួនឆ្លើយតបយ៉ាងផ្អែមបំផុត

  • 2020-10-12 02:05:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមពិត​ទៅ​ ការ​ទាក់ទង​មាន​ស្នេហា​ក្នុង​វិស័យ​ K-Pop ចាត់​ទុក​ថា​ជាប្រធានបទ​ក្ដៅ​គគុក​គ្រប់​សម័យកាល តែ​ទោះ​ជា​យ៉ាង​សម្រាប់​ Jackson (ក្រុម GOT7) មិនសូវ​ជា​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ក្លាឡើយ។

កាល​ពីពេល​កន្លង​ទៅ​ Jackson ក៏​ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា តាមពិត​ទៅ​លោក​ក៏ចង់​ទាក់ទង​អ្នកណា​ម្នាក់​ដែរ ប៉ុន្តែ​រឿង​នេះ​មិន​មែន​ជា​រឿង​លេង​សើច​ទេ។ វា​មិន​មែន​ត្រឹម​តែ​ដើម្បី​សប្បាយ​ ប៉ុន្តែ​យើង​ក៏​ត្រូវ​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ដែរ។

ដោយឡែក​ បើ​ងាក​ទៅ​មើល​ Post មួយ​ដែលលោក​បាន​បង្ហោះ​កាល​ពីពេល​កន្លងទៅ​ ស្រាប់​តែ​គេ​ចាប់អារម្មណ៍​ ថា​មាន​អ្នក​គាំទ្រ​ម្នាក់​បាន​ Comment ពី​ការ​ព្រួយបារម្ភ​ចំពោះ Jackson ដែលត្រូវ​បាន​គេ​ចោទ​ថា​លួច​មាន​មិត្តស្រី​ស្ងាត់ៗ តែ​យ៉ាង​ណា​ពួកគេ​ក៏​នៅ​តែ​ចង់​ឲ្យ​ម្ចាស់ខ្លួន​បកស្រាយដែរ។

Fan ម្នាក់​នោះ​បាន​សរសេរថា៖ «កាលពី​យប់​ម្សិលមិញ ខ្ញុំ​ឃើញព័ត៌មាន​ថា​អ្នកមានសង្សារ​ហើយ​។ ខ្ញុំ​មិន​ដឹង​ថា​បកស្រាយ​ពី​អារម្មណ៍​យ៉ាងណា​ទេ...ណាមួយ​ថ្ងៃ​នេះ​ជា​ខួប​កំណើត​អាយុ​ ២០ឆ្នាំ​របស់ខ្ញុំទៀត ខ្ញុំ​ចង់​ឲ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ជាង​នេះ​បន្តិច ហើយ​ចង់​ប្រាប់​ថា​ខ្ញុំ​ចូលចិត្ត​អ្នក​ ៥ឆ្នាំ​ហើយ ខ្ញុំ​យល់​ពីអ្នក​ជាង​អ្នក​ណា​ទាំងអស់​ ទោះ​បី​មាន​រឿងអ្វី​ក៏ដោយ​ ក៏​ខ្ញុំនៅ​តែ​ជ្រើសយក​ការ​ទុកចិត្ត​ចំពោះ​អ្នក​ដាច់ខាត ព្រោះ​អ្នក​ជា​ Jackson Wang អ្នក​ដែលខ្ញុំ​ស្រឡាញ់ ៥ឆ្នាំ​មកហើយ អ្នក​បាន​និយាយ​ថា​ អ្នកនឹង​ប្រាប់ពួកយើង​បើ​អ្នក​មាន​មិត្តស្រី​ថ្ងៃ​ណាមួយ។ ពួកយើង​ជឿជាក់លើអ្នក»។

ក្រោយ​ឃើញ​ Comment ដ៏​វែង​នេះ​ភ្លាម Jackson ក៏បាន​តប​ដោយ​សារ​កក់ក្ដៅ​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់ថា៖ «អ៊ីចឹង​ ឲ្យ​តែ​មាន​អ្នកណា​និយាយ​ រឿង​នោះ​ត្រូវ​តែពិត​មែនទេ? តើ​រវាងយើង ​មានការ​ទុក​ចិត្ត​គ្នាបន្តិចទេ? គ្មាន​ផ្លូវទេ! កុំ​គិត​ច្រើន​ ថ្ងៃ​នេះ​ជា​ថ្ងៃ​ខួប​កំណើត​របស់​អ្នក​ផង! រីករាយ​ថ្ងៃ​កំណើត»។

សារ​តប​នេះ​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្រឡាញ់លោក​ថែម​មួយ​កម្រិត ព្រោះ​វា​បាន​បង្ហាញ​ពី​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​នាម​ជា​តារា​សំណព្វ​របស់មនុស្ស​ជា​ច្រើន។ មិន​ថា​មាន​រឿង​អ្វី​លោក​តែង​ប្រកាសប្រាប់អ្នក​គាំទ្រ​ជានិច្ច នេះ​ហើយ​ជា​ការ​ផ្សារ​ភ្ជាប់​ក្ដី​ស្រឡាញ់​កាន់​តែ​ជិតស្និទ្ធ​រវាង​លោក និង​អ្នក​គាំទ្រ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម