លៀក លីដា ស្រែក​រក​ការ​អន្តរាគមន៍ ក្រោយ​រឿង​ដ៏​ធំ​របស់​ខ្លួន​ជាប់​គាំង

  • 2020-10-12 06:45:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាងហ្វាង​ផលិតកម្ម LD នៅ​យប់​មិញ​នេះ បាន​ចេញ​នៅ​លើ​បណ្ដាញ​សង្គម ព្យាយាម​មក​ស្វែង​រក​ការ​អន្តរាគមន៍ ក្រោយ​ពី​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​រឿង​របស់​ខ្លួន​បាន​ជាប់​គាំង ចាប់​តាំង​ពី​ការ​រាតត្បាត​នៃ​មេរោគ​ខូវីដ១៩។

តាម​ចាងហ្វាង​ផលិតកម្ម និង​ជា​អ្នក​ដឹកនាំ​រឿង​រូប​នេះ បាន​ឲ្យ​ដឹង​ថា លោក​បាន​បោះទុន​វិនិយោគ​ច្រើន​ផលិត​រឿង ត​ពី​រឿង "នាឡិកា​ដាស់​វិញ្ញាណ" ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​ចុង​ឆ្នាំ ២០១៩។ រឿង​នេះ ត្រូវ​បាន​ដាក់​ចំណង​ជើង​ថា "The clock : Red wall " រឺ​រឿង "នាឡិកា២"។ វណ្ណកម្ម​ថ្មី​នេះ លោក​អះអាង​ថា វា​គឺ​ ជា​គម្រោង​ដ៏​សំខាន់​និង​ធំ​មួយ​ដែល LD សហការ​ផលិត​ឡើង​រវាង​ប្រទេស​ភូមា និង​កម្ពុជា។

រឿង​នេះ​ទៀត​សោត លោក​ថា គឺ​​ជា​គម្រោង​ស្ពាន​សម្រាប់​ផលិតករ​ខ្មែរ​ផ្សេង​ទៀត​ដែល​អាច​ឈាន​ទៅ​យក​គំរោង​រឺ សហការ​ជាមួយ​ប្រទេស​ភូមា​ដូច LD នា​ពេល​ខាងមុខ។ ដូច​បញ្ជាក់​ពី​ខាង​លើ LD បាន​បោះ​ទុន​យ៉ាង​សម្បើម លើ​គម្រោងដ៏​ធំ​នេះ ដើម្បី​នាំ​ភាពយន្ត​ខ្មែរ និង​ផលិតករ​ខ្មែរ ទៅ​ទីផ្សារ​ភូមា។ យ៉ាង​គិត​ត្រឹម​បច្ចុប្បន្ន ភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម​ស្រុក​មួយ​នេះ បាន និង​កំពុង​ជួប​ការ​ប្រឈម។

លោក លៀក លីដា ថ្លែង​ថា "The clock : Red wall " បាន​ជាប់​គាំង​ជា​ច្រើន​ខែ​មក​ហើយ ដោយ​សារ កូវីត១៩ ហើយ​ថា វា​អាច​នឹង​បរាជ័យ​បើ​សិន​គ្មាន​ការ​ជ្រោមជ្រែង​បន្ទាប់​ពី​ក្រសួង​វប្បធម៌ ជា​ពិសេស​រដ្ឋាភិបាល។ យ៉ាង​ណា ផលិតករ​ភាពយន្ត​ជោគជ័យ​មួយ​រូប​នេះ មិន​បាន​បញ្ជាក់​ថា លោក​ចង់​ឲ្យ​ក្រសួង រួម​ទាំង​រាជរដ្ឋាភិបាល​ផង ជួយ​អន្តរាគមន៍ ក្នុង​រូបភាព​បែប​ម៉េច​ខ្លះ​នោះ​ទេ ខណៈ​សាមី​ខ្លួន នៅ​មិន​ទាន់​អាច​ទំនាក់ទំនង​សុំ​ការ​អធិប្បាយ​បន្ថែម​បាន​រសៀល​នេះ។

យ៉ាង​នេះ​ក្ដី តាម​រយៈ​សំណេរ​លើ​បណ្ដាញ​សង្គម​របស់​លោក​ដដែល លោក លៀក លីដា បញ្ជាក់​ថា ថ្ងៃ​នេះ លោក​នឹង​ចេញ​វីដេអូ​ឃ្លី​ខ្លី​មួយ។ "ថ្ងៃ​ស្អែក(ថ្ងៃ​នេះ) ខ្ញុំ​នឹង​បញ្ចេញ​ឃ្លីប​ខ្លី​មួយ​នៅ​ក្នុង​រឿង The clock ២នេះ ដែល​យើង​បាន​ថត​មុន​ពេល​កូវីត...!។

យ៉ាង​ណា គិត​មក​ដល់​ត្រឹម​ម៉ោង ១ និង ៣០នាទី​រសៀល​នេះ គេ​មិន​ទាន់​ឃើញ​ផលិតករ​រឿង "នាឡិកា​ដាស់​វិញ្ញាណ" បញ្ចេញ​ឃ្លីប​នោះ​នៅ​ឡើយ។

ឈុត​ខ្លះ​ដែល​មាន​ក្នុង​រឿង "The clock : Red wall "

វីដេអូ​ឃ្លី​ខ្លី​ដែល​ចាងហ្វាង​ផលិតកម្ម​ខាង​លើ​គ្រោង​នឹង​បញ្ចេញ​នោះ គឺ​លោក​ចង់​បង្ហាញ​ពី​សមត្ថភាព​របស់​ផលិតករ​ខ្មែរ ដែល​បាន​ផលិត​ភាពយន្ត​មួយ នៅ​ក្នុង​វីឡា​studio។ ដូច្នេះ​ហើយ លោក​ស្នើ​ប្រិយមិត្ត​រួម​ទាំង​លោក​ជំទាវ​រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ ជួយ​អន្តរាគមន៍​លើ​គម្រោង​ដែល​ជាប់​ឃាំង​របស់​លោក​មួយ​នេះ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី