CAMSOC៖ COVID យើងបន្តធ្វើកិច្ចការណាដែលអាចធ្វើបានជាពិសេសផែនការយុទ្ធសាស្ត្រ
- 2020-10-12 09:25:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CAMSOC៖ COVID យើងបន្តធ្វើកិច្ចការណាដែលអាចធ្វើបានជាពិសេសផែនការយុទ្ធសាស្ត្រ
ចន្លោះមិនឃើញ
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ថាការប្រជុំជាប្រចាំរាល់២សប្ដាហ៍ម្ដងជាពិសេសអំឡុងជំងឺ COVID គឺផ្ដោតលើកិច្ចការលើក្រដាស ឬជាការពន្យល់លំអិតតាមផ្នែកនិមួយៗឲ្យយល់ច្បាស់កិច្ចការរបស់ខ្លួន ខណៈចប់ជំងឺនេះចុះអនុវត្តតែម្ដង។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅកម្ពុជា បានឲ្យដឹងថា អំឡុងជំងឺ COVID ដឹងស្រាប់ហើយថាម្នាក់ៗមានការប្រុងប្រយ័ត្ន និងព្យាយាមរក្សាគម្លាតតាមដែលអាចធ្វើបានដើម្បីបង្ការ។ យ៉ាងណាមិញទោះមិនបានចុះផ្ទាល់ ឬអនុវត្តផែនការតាមទីលានជាក់ស្ដែងដូចការគ្រោងទុកមុន COVID នោះក៏ CAMSOC បន្តកិច្ចការប្រជុំសំខាន់ៗរបស់ខ្លួនរាល់២សប្ដាហ៍ដដែលពោលធ្វើកិច្ចការដែលអាចធ្វើទៅបានជាពិសេសផ្ដោតលើកិច្ចការគ្រោងសំខាន់ៗ។
អ្នកជំនាញខាងកីឡាខាងលើនេះបន្តប្រាប់លើកឡើងទៀតថា កិច្ចការប្រជុំ២សប្ដាហ៍ម្ដងនេះ គឺធ្វើយុទ្ធសាស្ត្រផែនការជំនាញការតាមដានផ្សេងៗលើឯកសារក្រដាសត្រូវឲ្យរៀបរយស្រេចអំឡុង COVID នេះ។ នៅឆ្នាំ ២០២១ តទៅគ្រប់ផ្នែកនឹងចុះអនុវត្តយ៉ាងស្វាហាប់តែម្ដង ដោយសារតែបានបណ្ដុះបណ្ដាល ពន្យល់គណៈកម្មការជំនាញនិមួយៗយល់ពីភារកិច្ច តួនាទី និងដឹងថាត្រូវធ្វើអ្វីមុនធ្វើអ្វីបន្ទាប់រួចហើយនោះ ។ ពោលគឺពន្យល់ដល់គ្រប់គណៈកម្មការជំនាញសំខាន់ៗអស់បានដឹងច្បាស់ដើម្បីងាយស្រួលអនុវត្តការងារ និងងាយទទួលបានភាពជោគជ័យនៅពេលជាក់ស្ដែងស៊ីហ្គេម ឆ្នាំ២០២៣។
រំលឹកដែរថា គណៈកម្មការរៀបចំកីឡាអាស៊ីអាគ្នេយ៍(CAMSOC) បើកកិច្ចប្រជុំជាប្រចាំរាល់២សប្ដាហ៍ម្ដងនៅឯទីស្នាក់ការគណៈកម្មការជាតិអូឡាំពិកកម្ពុជាដើម្បីសម្រេចនូវការអនុវត្តន៍ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះភាគច្រើនដឹកនាំដោយអនុប្រធាន CAMSOC ឯកឧត្ដម ថោង ខុន និងអគ្គលេខាធិការ ឯកឧត្តម វ៉ាត់ ចំរើន រួមជាមួយប្រធានគណៈកម្មការជំនាញផ្សេងៗផងដែរ៕
វីដេអូ៖