ពេល​ Bale ទៅ​លេង​នៅ​អង់គ្លេស Real ឬ Spurs ជា​អ្នក​ចេញ​ថ្លៃ​ប្រាក់ខែ​?

  • 2020-10-12 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale ខ្សែ​ស្លាប​ក្រុម​ជម្រើស​ជាតិ​វេល​បាន​ផ្លាស់​មក​កាន់​ក្លឹប Tottenham Hostpur វិញ​ក្នុង​ទីផ្សារ​រដូវ​ក្ដៅ​នេះ តែ​មក​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​រយៈពេល ១ឆ្នាំ ពោល​គឺ​ដល់​ឆ្នាំ២០២១ នេះ​បើ​តាម​ការ​ចុះ​ផ្លូវការ​របស់​ក្លឹប​ទាំង​ពីរ។

ចំពោះ​រឿង​លុយ​កាក់​វិញ បើ​តាម​សារព័ត៌មាន Guardian បាន​ឲ្យ​ដឹង​ថា ក្នុង​កុងត្រា ៦ឆ្នាំ​ដែល Bale បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ២០១៦ ធ្វើ​ឲ្យ​គេ​រក​បាន ៤៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍ (ក្រោយ​បង់​ពន្ធ​រួច/ មុន​បង់​ពន្ធ​ប្រហែល​ជា ៦៧ម៉ឺន)។

ពេល​គេ​មក​លេង​នៅ Spurs សារព័ត៌មាន​ Goal បាន​ចុះ​ផ្សាយ​ថា ប្រាក់​ខែ​មួយ​ឆ្នាំ​ជាង ៣៥លាន​ដុល្លារ (មុន​បង់​ពន្ធ) អាច​នឹង​ចែក​ជា ២ស្មើ​គ្នា​រវាង​ក្លឹប​រាជធានី​ម៉ាឌ្រីដ និង​ក្លឹប​រាជធានី​ឡុងដុង។

សូម​បញ្ជាក់​ផង​ដែរ​ថា Bale ពេល​នេះ​មិន​ទាន់​បាន​បង្ហាញ​ខ្លួន​នៅ Spurs នៅ​ឡើយ​ទេ ដោយ​សារ​តែ​កីឡាករ​រូប​នេះ​នៅ​ជាប់​មាន​របួស​ជង្គង់ ហើយ​អាច​នឹង​ជា​វិញ​នៅ​ពាក់កណ្ដាល​ខែ​តុលា​នេះ​ឯង៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី