អបអរសាទរ! Rashford ត្រូវ​បាន​មហាក្សត្រី​ Elizabeth II ប្រទាន​មេដាយ

  • 2020-10-12 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អង់គ្លេស Marcus Rashford ត្រូវ​បាន​ព្រះ​មហាក្សត្រី​នៃ​ចក្រភពអង់គ្លេស Elizabeth II ប្រទាន​មេដាយ​ចក្រភពអង់គ្លេស​ ដែល​ជា​មេដាយ​ជាន់ខ្ពស់​ថ្នាក់​ទី៥ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​រូប​នេះ​ក្នុង​យុទ្ធនាការ​ផ្ដល់​អាហារ​ដល់​ក្មេង​ៗ​ងាយ​រង​គ្រោះ។

Rashford បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​អង់គ្លេស​ផ្ដល់​នូវ​ប័ណ្ណ​អាហារ​ដល់​ក្មេង​ៗ​សិស្ស​សាលា​ក្រីក្រ​ក្នុង​កំឡុង​ខែ​វ៉ាកង​នៅ​ចំ​ពេល​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ ហើយ​បង្កើត​អង្គភាព​ភាពក្រីក្រ​ដើម្បី​អាហារ​កុមារ​ទៀត​ផង​។ ការ​អំពាវនាវ​របស់​ Rashford ធ្វើ​ឲ្យ​ក្មេងៗ​សិស្ស​សាលា​ក្រីក្រ​ចំនួន ១.៣លាន​នាក់​ទទួល​បាន​អាហារ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ខែ​ឈប់​សម្រាក។

ក្រោយ​ទទួល​បាន​មេដាយ​នេះ Rashford បាន​ផ្លាស់​ប្ដូរ​ឈ្មោះ Twitter ដោយ​បន្ថែម​ងារ MBE (ឈ្មោះ​មេដាយ) នៅ​ពី​ក្រោយ ហើយ​បង្ហោះ​សារ​មួយ​ថា ប្ដេជ្ញា​ជួយ​កុមារ​បន្ត​ទៅ​ទៀត​។

សូម​បញ្ជាក់​ផង​ដែរ​ថា ព្រោះ​តែ​យុទ្ធនាការ​អាហារ​សម្រាប់​ក្មេង​ៗ​ក្រីក្រ​នៅ​អង់គ្លេស Rashford ទទួល​បាន​ការ​កោតសរសើរ​មហាជន​ទូទៅ ក៏​ដូច​ជា​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ពី​សាកលវិទ្យាល័យ​មែនឆេសស្ទើរ​ទាំង​អាយុ ២២​៕

ប្រភព៖ Aljazeera   ប្រែ​សម្រួល៖ ហ៊ីម រស្មី