មកស្គាល់បណ្ដុំឈ្មោះ​ហៅក្រៅរបស់ Jimin តើ​មាន​ប្រភពពីណាខ្លះ?

  • 2020-10-13 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម្នាក់ៗ​តែង​ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​អ្នក​គាំទ្រ ដោយសារ​ភាព​គួរ​ឲ្យ​ស្រឡាញ់​របស់ពួកគេ​ ហើយ​បើនិយាយពី​រឿង​ត្រូវ​បាន​គេ​ដាក់ឈ្មោះ​ឲ្យ​ក៏​មិនចេះ​ខ្វះដែរ។

ដូច Jimin ជា​ដើម​ តាំង​ពី​ចូល​សិល្បៈ​មក​លោក​មាន​ឈ្មោះ​ក្រៅ​ច្រើន​ណាស់ មាន​ទាំង​ Fan ដាក់​ឲ្យ​ ដាក់​ខ្លួន​ឯង​ មាន​ទាំង​បាន​ពី​សមាជិក​រួម​ក្រុម។តើ​ Jimin ក្លាយ​ជា​ម្ចាស់​ឈ្មោះ​ក្រៅ​អ្វី​ខ្លះ តើ​ឈ្មោះ​ទាំងនោះ​មាន​ប្រវត្តិយ៉ាង​ណាដែរ?

‌១. ChimChim

ពេល BTS ចូលរួម​កម្មវិធី​ American Hustle Life កាល​ពីពេល​កន្លងទៅ Tony Jones បាន​ដាក់​ឈ្មោះ​ឲ្យ​ Jimin ថា​ ChimChim ហើយ​ម្ចាស់​ខ្លួន​ពិត​ជា​ពេញ​ចិត្ត​ឈ្មោះ​នេះ​ណាស់។

២. Jiminie និង​ Park Jiminie

ជាធម្មតា​នៅ​ប្រទេស​កូរ៉េ​ តែង​ហៅ​ឈ្មោះ​មនុស្សម្នាក់​ដោយ​មាន​បន្ថែម​ខ្យល់ (ie) ចុង​ឈ្មោះ​ ព្រោះ​ជា​ភាសា​ដែល​ស្ដាប់ទៅ​គួរ​ឲ្យ​ស្រឡាញ់។ Jimin ក៏ដូចគ្នា ប៉ុន្តែ​ Suga ជួយ​បន្ថែម​ទាំង​ត្រកូល​ទៀត​ឲ្យ​កាន់​តែ​ពិសេស​គឺ Park Jiminie។

៣. Christian Chim Chim

Jimin ដាក់​ឈ្មោះជា​ភាសាអង់គ្លេស​ឲ្យ​ខ្លួន​ឯង​ថា​ Christian Chim Chim។

៤. Mochi

Jimin ចូលចិត្ត​ធ្វើ​មាត់​ Cute ថ្ពាល់​ប៉ោងៗ ជាហេតុ​អ្នក​គាំទ្រ​នឹក​ឃើញ​ថា​បើ​ដាក់​ឈ្មោះ​ Mochi ឲ្យ​គឺ​សមណាស់។

៥. JM

ត្រឹម​ជា​អក្សរកាត់​ពីឈ្មោះ​ពេញ​ ប៉ុន្តែ​ក៏​ Jimin យក​មក​ប្រើម្ដងម្កាល​ដែរ។

៦. Diminie (ឈ្មោះ​ដាក់​ខ្លួនឯង)

៧. Dooly (អ្នកគាំទ្រដាក់ឲ្យ)

៨. Mang gae ddeok (អ្នកគាំទ្រដាក់ឲ្យ)

៩. Kumquat Mochi (អ្នកគាំទ្រដាក់ឲ្យ)

១០. Jiminie Pabo (ឈ្មោះ​ V ដាក់ឲ្យ)

១១. Ddan-ji (អ្នកគាំទ្រដាក់ឲ្យ)

១២. Bbang-ddeok (អ្នកគាំទ្រដាក់ឲ្យ)

១៣. Be-i-geul-nam (베이글남) មាន​ន័យថា​ជាបុរសដែល​មាន​មុខ​ដូច​កូនក្មេង​ តែរាងកាយ​រឹងមាំខ្លាំង ជា​ឈ្មោះ​អ្នកគាំទ្រដាក់ឲ្យ។

១៤. Pak-bboong (박뿡) (ដាក់​ឲ្យ​ឈ្មោះ​ឯង)

១៥. Jiminnie ddong-gae-ae (ឈ្មោះ​ក្នុង​ហ្គេមរបស់ Jimin)

១៦. Jji-min (ឈ្មោះ​អ្នកគាំទ្រដាក់ឲ្យ)

១៧. Sam-boon sam-ship-sam-cho (អ្នកគាំទ្រដាក់ឲ្យ)

១៨. Sexy Mochi (ឈ្មោះ​ RM ដាក់ឲ្យ)

១៩. បេះដូង​របស់​ Jungkook (អ្នកគាំទ្រដាក់ឲ្យ)

២០. Ddochi (ឈ្មោះ​មិត្តភ័ក្តិ​អនុវិទ្យាល័យ​ដាក់ឲ្យ)

២១. Chimmy (ឈ្មោះតួ​តុក្កតាតំណាង Jimin ក្នុង​ BT21)

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី