មកដឹងតម្លៃទូរសព្ទ 5G ធូរថ្លៃបំផុតរបស់ Samsung
- 2020-10-13 02:31:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃទូរសព្ទ 5G ធូរថ្លៃបំផុតរបស់ Samsung
ចន្លោះមិនឃើញ
Samsung បានបង្ហាញចេញតម្លៃ Galaxy A42 5G ដែលមានតម្លៃ ៣៤៩ផោន (ប្រមាណ ៤៥៥ដុល្លារ) នៅលើទីផ្សារចក្រភពអង់គ្លេស។ តម្លៃនេះធូរថ្លៃជាង Galaxy A51 5G ខ្ទង់ ៨០ផោន (ប្រមាណ ១០៤ដុល្លារ) ធ្វើឲ្យវាក្លាយជាស្មាតហ្វូន 5G តម្លៃធូរជាងគេរបស់ Samsung នាពេលនេះ។
Galaxy A42 មានប្រើប្រាស់នូវឈីប Snapdragon 750G ដែល Qualcomm បានប្រកាសចេញកាលពីខែមុន។ វាក៏មាននូវអេក្រង់ទំហំ ៦,៦អ៊ីញ ជាប្រភេទ OLED មានក្បាលឆករាងតំណក់ទឹកសម្រាប់ដាក់កាមេរ៉ាទំហំ ២០MP, មាន RAM ទំហំ 4GB ទៅ 8GB, អង្គផ្ទុកទំហំ 128GB អាចពង្រីកបាន, ថ្មទំហំ 5000mAh និងទ្រនាប់ស្កេនម្រាមដៃបង្កប់ក្រោមអេក្រង់។
នៅផ្នែកខាងក្រោយមានកាមេរ៉ាចំនួនបួនគ្រាប់ ដែលកាមេរ៉ាមេមានទំហំ ៤៨MP, កាមេរ៉ា Ultrawide ទំហំ ៨MP, កាមេរ៉ា Macro ទំហំ ៥MP និងកាមេរ៉ាវាស់ជម្រៅទំហំ ៥MP សម្រាប់បង្កើតរូបភាព Portrait។
ស្មាតហ្វូន 5G តម្លៃធូរនេះនឹងចេញលក់លើទីផ្សារចក្រភពអង់គ្លេសនៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខនេះ។ Samsung នៅមិនទាន់បញ្ជាក់អំពីការបញ្ចេញលក់លើទីផ្សារផ្សេងទៀតនៅឡើយទេ៕