ទេវរូប Rolls-Royce ដែលភ្លឺនៅទីងងឹត ត្រូវហាមឃាត់នៅអឺរ៉ុប ព្រោះហេតុផលមួយ

  • 2020-10-13 03:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rolls-Royce កំពុងតែសប្បាយនឹងភាពជោគជ័របស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដូចជា ទី១ ក្រុមហ៊ុនរថយន្តអង់គ្លេសនេះបានប្រកាសពីការកើនឡើងចំនួនលក់ ហើយក្រោយមកក៏បានប្រកាសចេញរថយន្ត Ghost ប្រភេទតួវែង ដែលសង្ឃឹមថានឹងជួយបង្កើនចំនួនលក់កាន់តែខ្លាំង សម្រាប់ទីផ្សារអាស៊ី និងអឺរ៉ុប។

ទោះជាយ៉ាងណាក៏ដោយ ការសប្បាយគឺលឿនណាស់ ឥឡូវនេះ Rolls-Royce បានជួបបញ្ហាដ៏ចម្លែកមួយ ដោយសហភាពអឺរ៉ុបបានហាម Rolls-Royce លក់ទេវរូបដែលភ្លឺនៅទីងងឹតរបស់ខ្លួន ដែលវាជា Option មួយ។

គួរឲ្យដឹងថា Option ទេវរូបដែលភ្លឺនៅទីងងឹតរបស់ Rolls-Royce នេះមានវត្តមានប្រហែល ៤ឆ្នាំមកហើយ ប៉ុន្តែឥឡូវនេះសហភាពអឺរ៉ុបបានហាមប្រាម ក្នុងគោលបំណងដើម្បីលុបបំបាត់ "ការបំពុលដោយពន្លឺ"។

យ៉ាងណាមិញ Rolls-Royce ក៏បញ្ជាក់ហើយថា ខ្លួនបានបញ្ឈប់ការផលិតទេវរូបដែលភ្លឺនៅទីងងឹតរបស់ខ្លួនហើយ។ ចំពោះអតិថិជនដែលបានជ្រើសរើស Option នេះ នឹងទទួលបានការសងប្រាក់វិញយ៉ាងពេញលេញ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង