Kulusevskiថា​ គេ​មិន​ដឹង​ប្រឈម​មុខ​នឹង​ Ronaldo ម៉េច​ទេ​ក្នុង​ពេល​ប្រកួត​ស្អែក​នេះ

  • 2020-10-13 13:26:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ស៊ុយអែត​ Dejan Kulusevski បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​មិន​ដឹង​ប្រឈម​មុខ​នឹង​ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ Cristiano Ronaldo ដែល​ជា​មិត្ត​រួម​ក្លឹប​ Juventus យ៉ាង​ម៉េច​ទេ​ក្នុង​ប្រកួត​ជម្រើស​ជាតិ​ថ្ងៃ​ស្អែក​នេះ​។

Kulusevski បាន​និយាយ​ថា​៖" គ្មាន​នរណា​ម្នាក់​អាច​ទប់​ទល់​ឈ្នះ​ Ronaldo ទេ​។ បើ​ពេល​ណា​គេ​ពេញ​ចិត្ត​នឹង​លេង​ខ្លាំង​ យើង​រឹត​តែ​ពិបាក​ទប់​គេ​ណាស់​ ជាក់​ស្ដែង​ដូច​ការ​ប្រកួត​លើក​មុន​អញ្ចឹង​ "។

កីឡាករ​រូប​នេះ​បន្ត​ថា​៖" យ៉ាង​ណា​ យើង​នឹង​មាន​ឱកាស​ប៉ះ​នឹង​គេ​នៅ​ស្អែក​នេះ​ហើយ​ ខ្ញុំ​មិន​ដឹង​ប្រឈម​មុខ​នឹង​គេ​ម៉េច​។ អត់​ដឹង​ធ្វើ​ម៉េច​ឲ្យ​ គេ​ពិបាក​លេង​ជា​មួយ​យើង​ឡើយ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​ និង​ក្រុម​ជម្រើស​ព័រទុយហ្គាល់​នឹង​ត្រូវ​ប្រកួត​ប៉ះ​គ្នា​ នៅ​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​១៤ ខែ​តុលា​ ឆ្នាំ​២០២០ស្អែក​នេះ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី