ក្រុម​តារាទាំងអស់របស់ JYP នឹង​វិលមកជាមួយ​បទ​ថ្មី មុនបិទទំព័រឆ្នាំ ២០២០

  • 2020-10-14 02:36:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​របាយការណ៍​ភាគហ៊ុន​របស់​ផលិតកម្ម JYP ចេញ​ដោយ​ក្រុមហ៊ុន​ Hana Financial Investment Co. ដែល​បាន​ចេញ​កាល​ពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ​២០២០ បាន​ឲ្យដឹង​ថា​ផលិតកម្ម​​នឹង​មាន​អ្វី​ថ្មី​ជា​បន្តជាមួយ​នឹង​តារា​របស់​ខ្លួន សម្រាប់​ត្រី​មាស​ចុង​ក្រោយ​នៃឆ្នាំនេះ។

អ្នក​នាំពាក្យ​ម្នាក់ពីក្រុមហ៊ុន Hana Financial Investment Co. បាន​បង្ហើប​ថា​ តារា​របស់​ JYP ទាំង​អស់​លើក​លែង​ Stray Kids កំពុង​រៀបចំគម្រោង​ចេញ​បទ​ថ្មី​មក​ជួបអ្នក​គាំទ្រ​នៅ​ត្រីមាសទី ៤ ដែល​ជា​ត្រីមាស​ចុងក្រោយប្រចាំ​ឆ្នាំ។ តាម​រយៈ​ការ​ចេញ​មុខ​លើក​នេះ​ ផលិតកម្ម​រំពឹង​ថា​អាច​នឹង​លក់​បាន​អាល់ប៊ុម​ដល់ទៅ​ ២លាន​បន្ទះ។

យ៉ាង​ណា​សម្រាប់​ព័ត៌មាន​បង្ហាញ​មុខ​ក្រុមនារីថ្មីគឺ NiZiu ក៏​មាន​ការ​បញ្ជាក់​ដែរថា​នឹង​ធ្វើ​ឡើង​នៅខែធ្នូ​ ឆ្នាំ២០២០។ ប៉ុន្តែក្រុមចម្រៀង​ប្រុសចិន និង​កូរ៉េ​នោះនឹង​លើក​ទៅ​ឆ្នាំ ២០២១។ ជាមួយ​គ្នា​នោះ​ ក៏​ថែម​ទាំង​មាន​ក្រុម​ចម្រៀង​ប្រុស​ជប៉ុន​មួយ​ទៀត​ ដែលកំពុង​ត្រៀម​ខ្លួន​ក្នុង​ការ​បង្ហាញ​មុខជា​លើក​ដំបូង​ប៉ុន្តែ​មិន​មែន​ចេញ​នៅ​ឆ្នាំ ២០២១ទេ៕

ប្រភព៖ kstarlive