គួរឲ្យសរសើរ! កងកម្លាំងអន្តរាគមន៍ ជួយស្រង់ម៉ូតូ របស់ប្រជាពលរដ្ឋ ដែលទឹកហូរគួចបាត់ នៅខេត្តបាត់ដំបង

  • 2020-10-14 07:51:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូរបស់ប្រជាពលរដ្ឋ ដែលទឹកហូរគួច ក្នុងពេលធ្វើដំណើរ ត្រូវបានស្រង់ពីក្នុងទឹកមកវិញ នៅចំណុចស្ពានអូរកញ្ចុះ ស្ថិតក្នុងភូមិដង្កោក្រមាង ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។

នេះបើតាមវីដេអូ របស់ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Rayno Ty O ដែលបានថតវីដេអូ ជាប់ជាប់មនុស្សម្នាក់កំពុងតែជិះម៉ូតូឆ្លងកាត់ផ្លូវ ហើយក៏ត្រូវទឹកហូរ បណ្តាលឲ្យដួល ហើយក៏បានធ្លាក់ម៉ូតូទៅបាត់ តែសំណាងល្អ ម្ចាស់ម៉ូតូគាត់ចាប់តោងវ័ល្លឈើ ទើបគាត់មិនអី។

បន្ទាប់ពីកើតហេតុការណ៍ហើយនោះ កងកម្លាំង ក៏បានចុះទៅដល់ទីតាំង ដើម្បីជួយដល់ជនរងគ្រោះ ក្នុងការស្រង់យកម៉ូតូរបស់គាត់មកវិញផងដែរ។ ករណីនេះកងកម្លាំងរបស់វរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ សហការគ្នាជួយស្រង់ និងប្រគល់អោយម្ចាស់ម៉ូតូវិញ៕

ខាងក្រោមនេះ ជាវីដេអូ ដែលកងកម្លាំង ស្រង់ម៉ូតូ ដែលត្រូវ ទឹកហូរគួចមកវិញ ៖

អត្ថបទ៖​ Art