សូមប្រុងប្រយ័ត្ន! ប្រទះឃើញ គ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម ដែលរសាត់តាមទឹកហូរខ្លាំង

  • 2020-10-14 07:49:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានប្រទះឃើញ នៅតាមតំបន់១ចំនួន ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ៕

លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានបង្ហោះនៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ក្នុងករណីប្រទះឃេីញវត្ថុអី្វមួយ សង្ស័យជាគ្រាប់មីន ជាសំណល់គ្រាប់មិនទាន់ផ្ទុះ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន កំលាំងប៉ូលីសមូលដ្ឋាន ឬកំលាំងសុីម៉ាក់ផ្ទាល់ ដេីម្បីដោះស្រាយបញ្ហា។

លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅតំបន់ទឹកជំនន់ ក្រោយទឹកស្រកត្រូវបង្កេីន ការប្រុងប្រយត្ន័ចំពោះគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចរសាត់តាមទឹកហូរខ្លាំង ។ តាមការបញ្ជាក់ លោកបានទទួលរូបភាពនៅទិស ខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០៕

អត្ថបទ៖​ Art