ចេញពីជួរ​ទ័ពពេលណា D.O នឹង​សម្ដែង​រឿង​ថ្មី​បែប​វិទ្យាសាស្ត្រ ធានាថាប្លែក

  • 2020-10-14 07:16:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០២០​នេះ​ថា​ D.O (EXO) នឹង​សម្ដែង​រឿង​បែប​វិទ្យាសាស្ត្រ​ថ្មី​មួយ​មាន​ចំណងជើង​ថា​ «The Moon»។

ដំណើរ​ការ​ថត​នឹង​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ ២០២១ ហើយ​រឿង​នេះ​បង្ហាញ​ពី​ដំណើរ​រឿង​របស់​បុរស​ ២​នាក់​ ដែល​ម្នាក់​គឺ​ជា​អ្នក​ដែលជាប់​នៅ​ភព​ផ្សេង​ ដោយសារ​ឧប្បដិហេតុ​ចៃដន្យ​មួយ​ ស្របពេល​ម្នាក់​ទៀតជា​អ្នក​ដែល​ព្យាយាម​រក​គ្រប់មធ្យោបាយ​អាច​ត្រឡប់​មក​ភព​ផែនដី​វិញ។

តារាសម្ដែង​ជើង​ចាស់ Seol Kyung Gu ក៏​នឹង​សម្ដែង​រួមជាមួយ​ D.O ក្នុង​រឿង​ថ្មី​នេះដែរ។ ក្រៅពី​នេះ​ សមាជិក​ EXO រូប​នេះ​ក៏​មាន​ឱកាស​បាន​រួម​ការងារ​ជា​ថ្មី​ជាមួយ​នឹង​អ្នក​ដឹកនាំ​​រឿង​ «Along With The Gods 2» ដែរ។ ដូចនេះ​សរុប​មក​ វា​ជាដំណឹង​ល្អ​សម្រាប់អ្នក​គាំទ្រ​ EXO ជាពិសេស D.O ផ្ទាល់ ព្រោះ​ថា​ក្រោយ​ពេល​លោក​បញ្ចប់​កាតព្វកិច្ច​សម្រាប់​ជាតិ​ជា​ផ្លូវការ​ លោក​ក៏មាន​អ្វី​ថ្មី​សម្រាប់​អ្នក​គាំទ្រ​ជា​ទី​ស្រឡាញ់ដែរ៕​

ប្រភព៖ Koreaboo  

អត្ថបទពេញនិយម