អតិថិជន សែលកាត ដែលចូលចិត្តភាពយន្ត ពីពេលនេះទៅដឹងតែពេញចិត្តស្ដូកហើយ!

  • 2020-10-15 04:24:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីធ្លាប់បានធ្វើឲ្យអតិថិជនរីករាយនឹងការទស្សនាភាពយន្តពីអតីតកាលនោះ ឥឡូវនេះ សែលកាត បានធ្វើរឿងនោះម្ដងទៀតហើយ ក្រោយក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទធំមួយនេះ បានងាកមកចាប់ដៃគូជាមួយរោងភាពយន្ត Prime Cineplex ដែលជាក្រុមហ៊ុនសម្ព័ន្ធផ្នែកភាពយន្តកំពុងរីកលូតលាស់ឆាប់រហ័សបំផុតមួយនៅក្នុងប្រទេសកូរ៉េ។

តាមរយៈទំនាក់ទំនងជាដៃគូគ្នានេះ អតិថិជនរបស់សែលកាត នឹងទទួលបាននូវការបញ្ចុះតម្លៃ និងការផ្ដល់ជូនពិសេសផ្តាច់មុខជាច្រើន។ នេះបើតាមខ្លឹមសារនៅក្នុងសន្និសីទព័ត៌មាននាថ្ងៃពុធទី ១៤ ខែតុលានេះ នៅផ្សារទំនើប Samai Square ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថា៖ “ថ្ងៃនេះ គឺជាថ្ងៃដំបូងនៃការភ្ជាប់ទំនាក់ទំនងជាដៃគូរវាងក្រុមហ៊ុនសែលកាត និង Prime Cineplex ពោលគឺជាទំនាក់ទំនងជាដៃគូដែលបញ្ជាក់នូវការចូលប្រឡូកក្នុងវិស័យខ្សែភាពយន្តសារជាថ្មីរបស់សែលកាត និងជាទំនាក់ទំនងដែលផ្ដល់នូវគុណប្រយោជន៍ និងអត្ថប្រយោជន៍បន្ថែមដល់អតិថិជនរបស់យើង ជាពិសេសសម្រាប់សមាជិក Cellcard Club តែម្តង”។

ការផ្ដល់ជូនផ្ដាច់មុខដំបូង គឺនឹងមានជូនសម្រាប់សមាជិក Cellcard Club ដែលនឹងទទួលបានការបញ្ចុះតម្លៃ ១៥% លើតម្លៃសំបុត្រ សម្រាប់រយៈពេល១ឆ្នាំពេញនៅផ្សារទំនើប Samai Square។ ហើយទន្ទឹមនឹងនោះ ក៏មាននូវការលក់បញ្ចុះតម្លៃដ៏សម្បើម និងការចាក់បញ្ចាំងខ្សែភាពយន្តលើកដំបូង ដែលអតិថិជនសែលកាត ជាពិសេសសមាជិក Cellcard Club តែម្តង នឹងពេញចិត្តខ្លាំងជាក់ជាមិនខាន។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត

ការលក់បញ្ចុះតម្លៃសម្បើមលើកដំបូង នឹងមានផ្តល់ជូនដល់អតិថិជនសែលកាតទាំងអស់ ចាប់ពីថ្ងៃទី ១៥ ដល់ ១៨ ខែតុលា ពោល គឺផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% សម្រាប់អ្នកមានសំណាង ១០០០ នាក់។ ព្រឹត្តិការណ៍នេះ លោក វ៉ាតសុន បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Prime Cineplex ដែលបានចូលរួមក្នុងការត្រួសត្រាយទំនាក់ទំនងជាដៃគូនេះឡើង ហើយរូបលោកផ្ទាល់ ក៏ទន្ទឹងរង់ចាំនូវឱកាសដ៏រំភើបរីករាយ ដែលកើតចេញពីទំនាក់ទំនងជាដៃគូនេះផងដែរ។

ងាកមកអ្នកនាំពាក្យរបស់ Prime Cineplex បានថ្លែងឱ្យដឹងថា ក្រុមហ៊ុនរបស់លោកដែលជាប្រតិបត្តិកររោងភាពយន្ត ក៏មានសេចក្តីសោមនស្សជាខ្លាំងដូចគ្នា ក្នុងការភ្ជាប់ទំនាក់ទំនងជាដៃគូជាមួយក្រុមហ៊ុនសែលកាត ហើយក្រុមហ៊ុនលោក ក៏កំពុងទន្ទឹងរង់ចាំផ្តល់នូវប្រូម៉ូសិនពិសេសផ្តាច់មុខសម្រាប់ការទស្សនាភាពយន្ត ជូនដល់អតិថិជនសែលកាត ក៏ដូចជានាំយកនូវខ្សែភាពយន្តដ៏អស្ចារ្យមកជូនទស្សនាផងដែរ។

Prime Cineplex បានបើកដំណើរការនៅក្នុងប្រទេសកម្ពុជានាឆ្នាំ ២០១៨ ហើយទីតាំងថ្មីនៅក្នុងផ្សារទំនើប Samai Square គឺជាទីតាំងឈានមុខគេ និងជារោងភាពយន្ត Prime Cineplex ដែលទំនើបជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះផងដែរ។ រោងភាពយន្តនេះ មានសាខាសរុបចំនួន ៦ រួមមានសាខានៅផ្សារទំនើប TL Sky Mall ផ្សារទំនើប Atrium និងផ្សារទំនើបសុវណ្ណា ក្នុងទឹកដីរាជធានីជាដើម។

Cellcard Club គឺផ្ដល់ជូនអតិថិជននូវអត្ថប្រយោជន៍ និងភាពរីករាយបន្ថែម ពីលើសេវាកម្មសែលកាតដែលមានស្រាប់ រួមទាំងមានផ្ដល់នូវរង្វាន់ជូនអតិថិជនដ៏ស្មោះស្ម័គ្រជាមួយអត្ថប្រយោជន៍ផ្ដាច់មុខជាច្រើនទៀតផង។ ជាមួយ Cellcard Club រាល់ការភ្ជាប់គម្រោង ការបញ្ចូលទឹកប្រាក់ និងការធ្វើប្រតិបត្តិការទាំងអស់ អតិថិជននឹងទទួលបានរង្វាន់ភ្លាមៗ និងពិន្ទុដែលអាចប្ដូរយកអត្ថប្រយោជន៍ដ៏ច្រើនសម្បូរបែប។

ដើម្បីចូលរួមជាមួយ Cellcard Club អ្នកគ្រាន់តែទាញយក Cellcard App ហើយចូលទៅកាន់ MORE បន្ទាប់មកចូលទៅកាន់ក្លឹប Cellcard Club ហើយចុច JOIN ជាការស្រេចតែម្ដង៕