គ្រូព័រទុយហ្គាល់៖ Ronaldo ឆ្លងកូវីដហើយ នៅចង់លេងបាល់ទៀត
- 2020-10-14 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូព័រទុយហ្គាល់៖ Ronaldo ឆ្លងកូវីដហើយ នៅចង់លេងបាល់ទៀត
ចន្លោះមិនឃើញ
លោក Fernando Santos គ្រូបង្គោលជម្រើសជាតិព័រទុយហ្គាល់កាលពីពេលថ្មីៗនេះថា Cristiano Ronaldo ឆ្លងជំងឺកូវីដ-១៩ ហើយ តែគេនៅតែចង់លេងបាល់ទៀត។
លោក Santos បាននិយាយថា៖" Ronaldo ឆ្លងកូវីដហើយហ្នឹង តែគេនិយាយថា គេនៅតែចង់បន្តលេងទៀត "។
លោកបានបន្តថា៖" កីឡាករណា ដែលមិនបានចូលរួមការប្រកួតដោយសារតែឆ្លងកូវីដ គឺជាការបាត់បង់ធំបំផុតចំពោះក្រុម។ ជាក់ស្ដែងដូច Ronaldo នេះឯង។ តែទោះយ៉ាងណាក្ដី ខ្ញុំនៅតែជឿជាក់លើកីឡាករដទៃទៀត ក្នុងក្រុមខ្ញុំអញ្ចឹង "។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីរកឆ្លងកូវីដ-១៩ Ronaldo នឹងមិនបានចូលរួមប្រកួតតទល់នឹងក្រុមជម្រើសស៊ុយអែតនៅក្នុងថ្ងៃនេះទេ៕