ចេញបទ​ថ្មីបាន ១ថ្ងៃ Chen ប្រកាសពីថ្ងៃចូលធ្វើទាហានភ្លាម

  • 2020-10-16 03:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចេញ​បទ​ចម្រៀង​ថ្មី​កាល​ពី​ម្សិលមិញ ថ្ងៃ​នេះ​ Chen សមាជិក​ EXO ក៏​បាន​ចេញ​ប្រកាស​ដោយខ្លួន​ឯង​ពី​កាលបរិច្ឆេទ្ធចូល​ទាហាន​របស់​លោក។

Chen បាន​ប្រកាស​តាម​រយៈ​លិខិត​មួយ​ប្រាប់ទៅ​អ្នក​គាំទ្រ​ថា​ លោក​នឹង​ចូល​បម្រើជួរ​ទ័ពនៅ​ថ្ងៃទី ២៦ ខែតុលា​ខាងមុខ ព្រម​ទាំង​សន្យា​ត្រឡប់​មក​វិញ​ប្រកដប​សុខភាពល្អ។

«សួស្ដី នេះ​គឺ Chen!

តើអ្នក​ទាំងអស់​គ្នា​សុខសប្បាយ​ជាតិទេ ស្របពេល​សីតុណ្ហភាព​មាន​ការ​ប្រែប្រួល​ខ្លាំង​រាល់ថ្ងៃនេះ? កម្ដៅ​នៃ​រដូវក្ដៅ​បាន​រសាត់​ទៅ​អស់​ ឥលូវ​ក៏ចូល​ដល់​រដូវ​ស្លឹកឈើជ្រុះដែរ។ មូលហេតុ​ដែលខ្ញុំ​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​អ្នក​ទាំង​អស់គ្នា​ថ្ងៃ​នេះ​ ក៏​ព្រោះ​ចង់ជម្រាប​ពី​ថ្ងៃ​ចូល​ទាហាន​របស់ខ្ញុំ​ គឺ​នៅ​ថ្ងៃ​ទី២៦ ខែតុលា។

ខ្ញុំនឹង​ប្រឹង​ប្រែង​អស់ពី​ចិត្តពីកាយ​ បង្ហាញ​ឲ្យ​អ្នក​ទាំងអស់​គ្នា​ឃើញ​ពី​អ្វី​ដែល​ខ្ញុំ​សម្រេច​បាន​ ពេល​ខ្ញុំ​ត្រឡប់​មក​ពី​បម្រើ​ក្នុង​ជួរទ័ពវិញ ដូចនេះ​ខ្ញុំ​ក៏​សង្ឃឹម​ដែល​ថា​អ្នក​ទាំងអស់ រស់នៅ​ដោយភាព​រីករាយ​ និង​មាន​សុខភាព​ល្អ។ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​ប្រកបដោយសុខភាព​ល្អ​ទាំង​ផ្លូវកាយ​ និង​ផ្លូវចិត្ត។ សូម​ថ្លែង​អំណរគុណអស់ពីចិត្ត​ និង​ស្រឡាញ់គ្រប់គ្នា»។

អ្នកគាំទ្រ​ក៏​បាន​សម្ដែង​ការ​លើក​ទឹកចិត្ត ព្រមទាំង​ជូនពរ​តារាប្រុស​រូប​េនះ​ដែរ ក្នុង​ដំណើរ​បម្រើជាតិ​នាពេល​នេះ ក៏ដូចជា​រង់ចាំ​ការវិល​មកវិញ​របស់លោក។ យ៉ាង​ណាមិញ Chen គឺ​ជា​សមាជិក EXO ទី ៤ហើយ​ ដែល​ត្រូវ​ដល់ពេល​ចូល​ធ្វើជាទាហាន បន្ទាប់ពី Xiumin, D.O និង​ Suho៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី