Wolves កំពុង​ដេក​ភ័យ បន្ទាប់​ពី​​កីឡាករ​បញ្ចប់​ភារកិច្ច​ជាមួយ​ព័ទុយហ្គាល់

  • 2020-10-16 07:38:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Wolves នឹង​​ធ្វើ​ការ​តេស្ដ​សុខភាព​លើ​កីឡាករ​របស់​ពួក​គេ​ដើម្បី​រក​មេរោគ​កូវីដ​​១៩​នៅ​ថ្ងៃ​សុក្រ​នេះ​ បន្ទាប់​ពី​​កីឡាករ​មួយ​ចំនួន​បាន​ទាក់ទង​ជាមួយ Cristiano Ronaldo ក្នុង​ជម្រើស​ជាតិ​ព័រទុយហ្គាល់។

កីឡាករ​របស់ Wolves ៥​នាក់​រួម​មាន Rui Patricio, Nelson Semedo, Joao Moutinho, Ruben Neves និង Daniel Podence បាន​ជាប់​ក្នុង​បញ្ជី​ជម្រើសជាតិ​ព័រទុយហ្គាល់​ជាមួយ​ Ronaldo។ យ៉ាងណាក្ដី កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ពួក​គេ​បាន​តេស្ដ​អវិជ្ជមាន​វីរុស​កូរ៉ូណា។

Ronaldo ត្រូវ​បាន​គេ​រក​ឃើញ​មេរោគ​កូវីដ១៩​កាល​ពី​ដើម​សប្ដាហ៍។ សម្រាប់​កីឡាករ​ទាំង​៥​នាក់​ខាង​លើ​​កំពុង​ស្ថិត​ក្នុង​ការ​​សង្ស័យ ដោយ​សារ​តែ​ពួក​គេ​បាន​អង្គុយ​ហូប​អាហារ​រួម​តុ​ជាមួយ Ronaldo ក្នុង​​អំឡុង​ពេល​​លេង​ឲ្យ​ជម្រើស​ជាតិ។

Ronaldo បច្ចុប្បន្ន​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​អ៊ីតាលី​វិញ​ហើយ​តាម​យន្តហោះ​ពេទ្យ​និង​កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។ ក្នុង​នោះ​ដែរ​​ខ្សែ​បម្រើ​របស់​ Juventus ម្នាក់​គឺ Weston McKennie ក៏​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូរ៉ូណា​ផង​ដែរ៕ ​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម