Bale ​ចូល​លេង​ឱ្យ Spurs ​ប្រកួត​ដំបូង ​បាន​ត្រឹម​ស្មើ West Ham ​៣-៣​

  • 2020-10-19 01:52:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Spurs ​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ លេង​បាន​ត្រឹម​ស្មើ​ក្រុម West Ham ​ក្នុង​លទ្ធផល ៣-៣ ​ប៉ុណ្ណោះ ​បើ​ទោះ​ជា​បើក​ការ​នាំ​មុខ​ដល់​ទៅ​៣​គ្រាប់​មុន​ក៏​ដោយ។

​នៅ​តង់​ទី​១ ​ក្រុម Spurs ​បាន​នាំ​មុខ​ដល់​ទៅ ៣-០ ​ទៅ​ហើយ ​ដែល​៣​គ្រាប់​នេះ​កើត​ចេញ​ពី Son ​១​គ្រាប់ និង Kane ​២​គ្រាប់។ ​តែ​គួរ​ឱ្យ​សោកស្ដាយ​ការ​ប្រកួត​នៅ​តង់​ទី​២ ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ ក្រុម Spurs ​បាន​របូត​គ្រាប់​បាល់​ជា​បន្ដ​បន្ទាប់ ​រហូត​ដល់​៣​គ្រាប់​ឯ​ណោះ។

នៅ​យប់មិញ​នេះ ​ខ្សែ​ប្រយុទ្ធ Gareth Bale ​ក៏​មាន​វត្តមាន​ចូល​លេង​ដែរ ​ហើយ​ក៏​មាន​ឱកាស​មាស​ឱកាស​ពេជ្រ​សម្រាប់​រក​គ្រាប់​បាល់ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​មិន​មាន​ឱកាស​រក​គ្រាប់​បាល់​បាន​នោះ​ទេ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ