បង្ហាញមុខតារាវ័យក្មេងសម្ដែងជាតួសមាជិក BTS ទាំង ៧ក្នុងរឿង «YOUTH»
- 2020-10-19 02:17:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញមុខតារាវ័យក្មេងសម្ដែងជាតួសមាជិក BTS ទាំង ៧ក្នុងរឿង «YOUTH»
ចន្លោះមិនឃើញ
រឿងភាគដែលផ្អែកសាច់រឿង BTS Universe ពេលនេះបានបញ្ជាក់ពីតារាចំណូលថ្មីដែលត្រូវសម្ដែងជាតួអង្គសមាជិកទាំង ៧របស់ BTSហើយ។
ភាពយន្តនេះមានចំណងជើងថា «YOUTH» ជាការផលិតរបស់លោក Kim Jae Hong ដែលជាផលិតកររឿង «Your Neighbor’s Wife and Steal Heart» កាលពីពេលកន្លងទៅ។ ជាមួយគ្នានេះផងដែរ រឿងនេះគឺជាការនិពន្ធរបស់ អ្នកនិពន្ធ Kim Soo Jin អ្នកដែលម្ចាស់ស្នាដៃរឿង «The Light in Your Eyes» និង «Weightlifting Fairy Kim Bokjoo»។
«YOUTH» នឹងបង្ហាញពីដំណើរជីវិតរបស់យុវជន ៧នាក់ដែលធំដឹងក្ដីក្នុងស្ថានភាពផ្សេងៗគ្នា និងបានខិតខំតស៊ូ ពុះពារជម្នះភាពលំបាកក្លាយជាបុគ្គលដែលមនុស្សជាច្រើនស្រឡាញ់ គាំទ្រ និងលើកតម្កើងខ្លាំង ព្រមទាំងលាតត្រដាងពីអាថ៌កំបាំងជាច្រើនទៀត។
ស្របពលអ្នកគាំទ្រទន្ទឹងរង់ចាំថាតើតួអង្គសមាជិក BTS ទាំង ៧សម្ដែងដោយអ្នកណាខ្លះ? ពេលនេះអ្វីៗក៏ត្រូវបានបង្ហាញច្បាស់ការ។ តួសម្ដែងទាំង ៧ សុទ្ធតែជាជើងថ្មីប្រចាំវិស័យ K-Drama ជាយុវជនដែលកំពូងពេញលូតលាស់ មានសម្រស់ស្រស់សង្ហា និងមានទេពកោសល្យខ្ពស់ក្នុងការសម្ដែង។ អ្នកទាំងនោះរួមមាន៖
១. Seo Ji Hoo សម្ដែងជាតួ Jin
២. No Jong Hyun សម្ដែងជាតួ Suga
៣. Ahn Ji Ho សម្ដែងជាតួ J-Hope
៤. Seo Young Ju សម្ដែងជាតួ RM
៥. Kim Yoon Woo សម្ដែងជាតួ Jimin
៦. Jung Woo Jin សម្ដែងជាតួ V
៧. Jeon Jin Seo សម្ដែងជាតួ Jungkook