Mourinho៖ វាជារឿងត្រឹមត្រូវហើយ ដែលមិនរើស Bale ចូលលេងក្នុងជម្រើសដំបូង
- 2020-10-19 12:44:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho៖ វាជារឿងត្រឹមត្រូវហើយ ដែលមិនរើស Bale ចូលលេងក្នុងជម្រើសដំបូង
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Tottenham Hotspur លោក Jose Mourinho បាននិយាយក្រោយការប្រកួតស្មើនឹងក្លឹប West Ham United ថា លោកសម្រេចចិត្តត្រឹមត្រូវហើយ ដែលមិនដាក់ខ្សែស្លាបវេល Gareth Bale ចូលលេងក្នុងជម្រើស ១១នាក់ដំបូង។
លោកបានលើកឡើងថា៖ " ខ្ញុំគិតថា ការសម្រេចចិត្តមិនដាក់ Bale ចូលលេងក្នុងជម្រើសដំបូង ជាការសម្រេចចិត្តដ៏ល្អ។ ការសម្រេចចិត្តនេះឆ្លុះបញ្ចាំងថា គ្មានកៅអីល្អណារង់ចាំ Bale នោះទេ " ។
លោកបានបន្តថា៖ " វាក៏ជាសារក្រើនរំលឹកដល់កីឡាករដទៃទៀតថា គ្រប់គ្នាទាល់តែប្រឹងទើបបានលេង " ។
យ៉ាងណាក៏ដោយ លោក Mourinho យល់ថា កូនក្រុមរបស់លោកស្វាគមន៍រាក់ទាក់ Bale ហើយលោកក៏ជឿថា Bale ក៏ចូលចិត្តរួមរស់ជាមួយ Spurs ដែរ៕