តាំង​ពី​ចូល Liverpool មក Van Dijk ធ្លាប់​បាត់​មុខ​ប៉ុន្មាន​ប្រកួត​មក​ហើយ?

  • 2020-10-20 12:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ហុល្លង់ Virgil Van Dijk បាន​មក​រួមរស់​ជាមួយ Liverpool តាំង​ពី​ខែ​មករា ឆ្នាំ២០១៨ ក្រោយ​ពី​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​រាប់​ខែ​មក​ហើយ។ តាំង​ពី​មក​ដល់ Liverpool មក កីឡាករ​រូប​នេះ​ បាន​ខកខាន​លេង​តែ ១៣ប្រកួត​គ្រប់​កម្មវិធី​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ជិត​ ៣ឆ្នាំ​មក​នេះ។

ចំណោម​ ១៣ប្រកួត​នោះ​ គេ​ខកខាន​លេង​តែ Premier League ២ដង​ (ពេល​មក​ដល់​ដំបូង​ៗ) និង​ក្របខ័ណ្ឌ UEFA Champions League ២ដង​ទេ ដែល​ក្រៅ​ពី​នោះ​គឺ ព្រឹត្តិការណ៍ FA Cup និង League Cup។ ការ​ខកខាន​នោះ​ទៀត​សោត​ ក៏​ព្រោះ​តែ​ការ​ពិន័យ និង​ការ​ទុក​ជើង​លេង​ការ​ប្រកួត​សំខាន់។

បើ​និយាយ​ពី​ការ​របួស​វិញ តាំង​ពី​ចូល Liverpool មក​ Van Dijk កន្លង​មក​របួស​ស្រាល​ទេ ហើយ​ការ​របួស​នេះ​ មិន​ធ្វើ​ឲ្យ​គេ​ខកខាន​លេង​ប្រកួត​ណា​មួយ​នោះ​ទេ។

យ៉ាងណាមិញ Van Dijk កាល​ពី​ថ្ងៃ​សៅរ៍ កន្លង​ទៅ​បាន​រងរបួស​ធ្ងន់ ដែល​តម្រូវ​ឲ្យ​វះកាត់​ត្រង់​ជង្គង់។ កីឡាករ​រូប​នេះ​អាច​នឹង​នៅ​ក្រៅ​ទីលាន​យ៉ាង​តិច ៦ខែ៕

ប្រភព៖ Give Me Sport   ប្រែ​សម្រួល៖ ហ៊ីម រស្មី