ស្រួលហើយ​អ្នកទួលសង្កែ! ផ្សារទំនើបឡាក់គី សម្ពោធសាខាថ្មីមួយទៀត នៅក្បែរផ្ទះតែម្ដង!

  • 2020-10-21 01:57:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារទំនើបឡាក់គី ត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ថាជាក្រុមហ៊ុនឈានមុខគេលើវិស័យលក់រាយនៅលើទីផ្សារកម្ពុជា និងមានអតិថិជនគាំទ្រអស់រយៈពេល ២៧ឆ្នាំមកហើយ បានបើកសម្ពោធសាខាថ្មី១បន្ថែមទៀតដែលមានទីតាំងនៅ FB Plaza ទួលសង្កែ។ ជាក់ស្តែងសាខាផ្សារទំនើបឡាក់គី បើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២០ ខែតុលានេះ និងមានតំណាងភ្ញៀវកត្តិយសចូលរួមដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនឌីអេហ្វអាយឡាក់គី តំណាងអ្នកចែកចាយផលិតផល និងអ្នកសារព័តមានជាច្រើន។

ក្រុមហ៊ុនឌីអេហ្វអាយឡាក់គី គិតមកដល់បច្ចុប្បន្ននេះ មានសាខាផ្សារទំនើប និងអ៊ិចប្រេសច្រើនជាង ៣៣កន្លែង ។ ផ្សារទំនើបឡាក់គី តែងតែផ្តោតសំខាន់លើការផ្តល់ជូនអតិថិជននូវទំនិញដែលមានគុណភាពល្អបំផុតនិងផលិតផលគ្រប់ប្រភេទដែលមានកត្តានុភាពសម្រាប់​ប្រើប្រាស់ដល់អតិថិជន។

គួរបញ្ជាក់ផងដែលក្រុមហ៊ុនឌីអេហ្វអាយឡាក់គី នឹងបន្តបើកសាខាថ្មីបន្ថែមទៀត ដើម្បីផ្តល់នូវអតិថិជននូវទំនិញស្រស់ៗដែលមានគុណភាពល្អ គ្រឿងទេសផ្សេងៗ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ផលិតថែរក្សាសុខភាពនិងសម្រស់ ក្នុងតម្លៃសមរម្យ និងទីតាំងងាយស្រួលនៅជិតផ្ទះរបស់អតិថិជនបំផុត។

ក្រុមហ៊ុនមានមោទនភាព និងមានភាពរីករាយជាខ្លាំងនូវការនាំមកនូវផ្សារទំនើបឡាក់គី។ ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះផងដែល អតិថិជនទាំងអស់អាចរីករាយជាមួយ ការបញ្ចុះតម្លៃលើទំនិញយ៉ាងច្រើន សន្ធឹកសន្ធាប់៕

អត្ថបទថ្មី