Youngjae (GOT7) ត្រូវ​គេចោទថា​វាយដំសិស្សពិការម្នាក់កាលនៅរៀន

  • 2020-10-21 03:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​រឿង​ភ្ញាក់​ផ្អើល​មួយ​បាន​ផ្ទុះ​ឡើង​ទាក់ទង​នឹង​ Youngjae សមាជិក​ GOT7 ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ បាន​វាយតប់​សិស្ស​ពិការ​ម្នាក់ កាលពី​រៀន​ថ្នាក់​វិទ្យាល័យ ហើយ​ពេល​នេះ​ផលិតកម្ម​ JYP កំពុង​ចាត់វិធានការតាមដាន។

Post មួយត្រូវ​បាន​លេច​ខ្លួន​លើ​បណ្ដាញ​សង្គម បង្កើត​ជា​ការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី២០ ខែតុលា ដោយបាន​លើកឡើង​ពី​តារា​ម្នាក់​នេះ​ ថា​បាន​ធ្វើ​បាន​រាង​កាយ​សិស្ស​ម្នាក់​កាល​រៀន​វិទ្យាល័យ។ អ្នក​សរសេរ​ Post បង្ហោះ​នោះ​ បាន​បង្ហើប​ថា​គេ​គឺ​ជា​សិស្ស​ដែល​ខ្សោយផ្នែក​សោតវិញ្ញាណ និង​ខ្សោយបញ្ញា ហើយ​ក៏ជា​អ្នក​ដែល​រៀន​ជាមួយ​ Youngjae នៅ​វិទ្យាល័យ Mokpo Technical ដែរ។ គេ​បាន​និយាយ​ថា​ លោក​ត្រូវ Youngjae វាយតប់​ ហើយ​ថែម​ទាំង​ជម្រិត​ទារ​លុយ​ពី​ខ្លួន​ទៀត។

ទាក់ទង​នឹង​ករណី​ចោទ​ប្រកាន់មួយ​នេះ​ មិនទាន់អាន​និយាយ​ថា​ វា​ជា​រឿងពិត​ ឬ​យ៉ាង​ណាទេ ដូចនេះ​ផលិតកម្ម JYP ក៏​បាន​ចេញ​មុខ​សុំ​ការ​អន្តរាគមន៍ ដើម្បី​ស៊ើបអង្កេតករណី​នេះ។ ផលិតកម្ម​បាន​ប្រកាសថា៖ «យើង​នឹង​ស្វែង​រក​ការពិត​ឲ្យ​បាន​លឿន​បំផុត​ ទាក់ទង​នឹង​អ្វី​ដែល​កើត​ឡើង​ពិតប្រាកដ ចំពោះ​រឿង​នេះ ហើយ​យើង​នឹង​ប្រកាសជា​បន្តពេល​គរ្ប់យ៉ាង​ច្បាស់ការ»៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី