ប្រកួត​យប់​មិញ កីឡាករ​ Man Utd មួយ​រូប លេង​សុខៗ​ស្រាប់​តែជ្រុះ​ Len ពី​ភ្នែក

  • 2020-10-21 11:22:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ជាតិ​ស្កុតឡែន Scott Mctominay បាន​ជ្រុះ​កញ្ចក់​ភ្នែក​សិប្បនិម្មិត ឬ Contact Lens ចេញ​ពី​ភ្នែក​ កំឡុង​ប្រកួត​ប៉ះ​នឹង​ក្លឹប Paris Saint Germain នៅ​ក្របខ័ណ្ឌ UEFA Champions League កាល​ពី​ម្សិលមិញ នេះ​បើ​តាម​ការ​ទម្លាយ​ឲ្យ​ដឹង​របស់​អ្នក​ចាត់ការ​ Manchester United លោក Ole Gunnar Solskjaer។

បុរស​ជនជាតិ​ន័រវែស​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖​ " Scotty លេង​ជាមួយ​នឹង​ភ្នែក​តែ​ម្ខាង​ប៉ុណ្ណោះ កាល​ពី​តង់​ទី១។ វា​ពិត​ជា​គួរ​ឲ្យ​ស្ងើចសរសើរ​ណាស់ " ។

លោក​បាន​បន្ត​ថា៖ " គេ​ជ្រុះ​ Contact Lens របស់​គេ​អត់​ដឹង​បាត់​ទៅ​ណា យ៉ាងណាក៏ដោយ ពិត​ជា​គួរ​ឲ្យ​ស្ញប់ស្ញែង​មែន ដែល​នៅ​លេង​រួច " ។

បិសាចក្រហម​ បាន​ទៅ​សួរសុខទុក្ខ​អ្នក​នៅ​សង្កាត់​ Saint Germain នា​រដ្ឋធានី​ប៉ារីស​ ជាមួយ​នឹង​ជ័យជម្នះ​ ២ ទល់​នឹង​ ១ នៅ​ប្រកួត​បើក​ឆាក​នៃ UEFA Champions League៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម