Ozil នឹង​មិន​បាន​ចូល​លេង​ជា​មួយ​ Arsenal ដល់​ឆ្នាំ​ក្រោយ

  • 2020-10-21 14:24:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Arsenal កីឡាករ​ Mesut Ozil នឹង​មិន​បាន​ចូល​រួម​ការ​ប្រកួត​ជា​មួយ​ក្លឹប​រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២១​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail កាល​ពី​ពេល​ថ្មីៗ​នេះ​។

កីឡាករ​នេះ​ មិន​ត្រូវ​បាន​ខាង​ក្លឹប​របស់​ខ្លួន​ជ្រើស​រើស​ ជា​កីឡាករ​ទៅ​លេង​នៅ​ក្នុង​ការ​ប្រកួត​ Premier League ទេ​។

ក្នុង​គេហទំព័រ​ Premier League ក៏​បាន​បញ្ជាក់​ច្បាស់​ណាស់​ថា Ozil មិន​ស្ថិត​ក្នុង​បញ្ជីឈ្មោះ​របស់​កីឡាករ Arsenal នោះ​ទេ

នៅ​ក្នុងលីគកំពូល​នេះ គេ​តម្រូវ​ឲ្យ​រើស​កីឡាករ​បរទេស​ ១៧នាក់​ក្នុង​បញ្ជីកីឡាករ ២៥រូបហើយ​កីឡាករបរទេស​សរុប​ទាំងអស់ ១៩នាក់។ Ozil និង​ខ្សែការពារក្រិក Sokratis ក្នុង​ចំណោម កីឡាករបរទេស២នាក់​ដែល​ត្រូវ​បាន​លោក Arteta មិនជ្រើសរើស​ក្នុង​ បញ្ជី​ដែល​ដាក់​បញ្ជូន​ទៅ Premier League កាល​ពី​ថ្ងៃម្សិលមិញ។

លើស​ពី​នេះ​ទៅ​ទៀត​ ខ្សែ​បម្រើ​ខាង​លើ​នេះ​ ក៏​មិន​បាន​ចូល​រួម​ការ​ប្រកួត​ Europa League ផង​ដែរ​។

បន្ទាប់​ពី​មិន​បាន​ចូល​រួម​ការ​ប្រកួត​ធំៗ​ទាំង​ពីរ​ខាង​លើ​នេះ​ Ozil ក៏​បាន​ចេញ​សារ​ មិន​សប្បាយ​ចិត្ត​ និង​អស់​ជំនឿ​ទៅ​នឹង​​ក្លឹប​ Arsenal ដែល​គេ​ខំ​ជឿ​ទុក​ចិត្ត​រាប់​ឆ្នាំ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Ozil បាន​ចូល​លេង​ជា​មួយ​ក្លឹប​ Arsenal តាំង​ពី​ឆ្នាំ​២០១៣មក ដោយ​ចូល​រួម​លេង​បាន​ ២៥៤​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៤៤គ្រាប់​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម