City វាយបកឈ្នះ Porto មែនពិត តែកីឡាករម្នាក់របួសអាចសម្រាកដល់៦សប្ដាហ៍
- 2020-10-22 02:13:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
City វាយបកឈ្នះ Porto មែនពិត តែកីឡាករម្នាក់របួសអាចសម្រាកដល់៦សប្ដាហ៍
ចន្លោះមិនឃើញ
ក្លឹប Manchester City បានវាយបកឈ្នះ Porto ៣-១ កាលពីយប់មិញ ក្នុងពានរង្វាន់ Champions League។
Porto ជាអ្នករកគ្រាប់បាល់បានមុនដោយកីឡាករ Luis Diaz។ ប៉ុន្តែ City បានព្យាយាមវាយបករកបាន៣គ្រាប់វិញផ្ទួន ដែលជាការទាត់បញ្ចូលទីរបស់កីឡាករ Sergio Aguero, Ilkay Gundogan និង Ferran Torres។
ប្រកួតនេះក្រុមលោក Pep Guardiola អវត្តមានកីឡាករសំខាន់ជាច្រើនដូចជា Kevin de Bruyne, Gabriel Jesus, Nathan Ake, Benjamin Mendy និង Aymeric Laporte។ ត្បិតតែ Man City ឈ្នះមែន តែខ្សែបម្រើ Fernandinho បានរងរបួសជើងអាចនឹងត្រូវសម្រាកដល់ទៅ៤ឬ៦សប្ដាហ៍។
Fernandinho បានប្ដូរចូលលេងនៅនាទី៨៥ទៅហើយ ជំនួសកីឡាករ Rodri។ ប៉ុន្តែលេងមិនទាន់បានប៉ុន្មាននាទីផងក៏របួសជើងត្រូវប្ដូរចេញវិញ។ ក្រោយបញ្ចប់ការប្រកួតលោក Guardiola បញ្ជាក់ថា Fernandinho អាចសម្រាកដល់ទៅ១ខែកន្លះឯណោះ៕