Rosé ខូចចិត្តខ្លាំងនឹងខោតម្លៃ១៥ដុល្លារ របស់ Jennie

  • 2020-10-22 03:53:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេវាកម្ម Netflix បាន​បង្ហាញ​ចេញ​ឈុត​ឆាក​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ដែល​​បាន​លុប​ចេញ​ពី​ភាពយន្ត "BLACKPINK: Light Up the Sky” របស់​ក្រុម​ចម្រៀង​កូរ៉េ BLACKPINK។

ក្នុង​វីដេអូ​​មាន​ប្លង់​មួយ​ដែល Rosé ភ្ញាក់ផ្អើល​ និងខកចិត្តខ្លាំង​ពេល​បាន​ដឹង​អំពី​តម្លៃ​ខោ​ដែល​ Jennie ស្លៀក​ពេល​​សមាជិក​ក្រុម​ជួបជុំ​គ្នា​ផលិត​បទ​ចម្រៀង​ថ្មី​នៅ​ក្នុង​​ស្ទូឌីយោ។ ខោ​ដែល Jennie ស្លៀក​គឺ​ដូច​គ្នា​នឹង​ខោ​ដែល Rosé ​បាន​ទិញ​ក្នុង​តម្លៃ​ដល់ ១​ពាន់​ដុល្លារ ខណៈ​ដែល Jennie ចំណាយ​ត្រឹម ១៥​ដុល្លារ​ប៉ុណ្ណោះ ដោយ​​ទិញ​តាម​រយៈ​អនឡាញ។

ទស្សនា​វីដេអូ​ខាង​ក្រោម ៖​​​