ក្រោយ​បាតុករ​ព័ទ្ធ​ទីស្ដីការ​ ប្រាយុទ្ធ សន្យា​លុប​​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​​បន្ធូរ​ការ​តានតឹង​

  • 2020-10-22 06:18:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ម្សិលមិញ​ប៉ូលិស​ចំនួន​៥​កង​អនុសេនាធំ​ ដែល​មាន​ប្រមាណ​ជិត​១​ពាន់​នាក់​បាន​ការពារ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ពី​ការ​ឡោមព័ទ្ធ​របស់​ក្រុម​បាតុករ។​

​ប្រឈម​មុខ​នឹង​ស្ថានការណ៍​ដ៏​តានតឹង​នេះ​ លោក​នាយករដ្ឋមន្ត្រី​ ប្រាយុទ្ធ ចាន់​អូ​ឆា​ បាន​អំពាវនាវ​ឲ្យ​បាតុករ​ថយ​ម្នាក់​មួយ​ជំហាន​ ដើម្បី​ផល​ប្រយោជន៍​ជាតិ​ ដោយ​លោក​សន្យា​ថា​ នឹង​លុប​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ជា​ថ្នូរ​​នឹង​ការ​អំពាវនាវ។​

យ៉ាង​ណា​ក្រុម​អ្នក​ប្រមូល​ផ្ដុំ​ គ្មាន​ចាប់​អារម្មណ៍​នឹង​សម្ដី​លោក​ ប្រាយុទ្ធ​ ច័ន្ទ​អូឆា​ ទេ​ពួកគេ​នៅ​តែ​ទាមទារ​ឲ្យ​លោក​ប្រាយុទ្ធ​ ចុះចេញ​ពី​តំណែង​ដដែល ហើយ​ពួកគេ​​ទុក​ពេល​ ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ចំនួន​៣​ថ្ងៃ​ ជា​ថ្ងៃ​ឱសានវាទ​ក្នុង​ការ​ចុះចេញ​ពី​តំណែង​។​

ក្នុង​យប់​នោះ​ក្រុម​បាតុករ​បាន​ប្រគល់​ សេចក្ដី​ព្រាង​លិខិត​ សម្រាប់​នាយករដ្ឋមន្ត្រី​​លា​ឈប់​ពី​តំណែង​ហើយ​ពួកគេ​បាន​​រំសាយ​ ដោយ​មាន​តំណាង​ខាង​ទីស្ដីការ​ចេញ​មក​ទទួល​លិខិត៕ ​

ប្រភព៖ thairath   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី