មើលវីដេអូនេះហើយ បានដឹងថាអ្នកគួរ​ទៅលេងទឹកធ្លាក់​ព្រះនិមិត្ត​ឲ្យបានម្ដង ក្នុងមួយជីវិត!

  • 2020-10-22 06:04:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកធ្លាក់ព្រះនិម្មិត គឺជារមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញមួយរបស់កម្ពុជា។ អ្នកទេសចរ​ភាគច្រើនដែលធ្វើដំណើរ​ទៅកម្សាន្ត​នៅខេត្ត​ស្ទឹងត្រែង តែងតែឆ្លៀត​ចូលលេងទឹកធ្លាក់ព្រះនិម្មិត បើទោះបីរមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ដស្រុកឆែប ខេត្តព្រះវិហារក៏ដោយ។ ដើម្បីទៅដល់ទឹកធ្លាក់ព្រះនិមិត្ត ភ្ញៀវទេសចរ​អាចធ្វើដំណើរចេញពីទីរួមខេត្តស្ទឹងត្រែង តាមផ្លូវជាតិលេខ ៩ ក្នុងរយៈចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ។ ក្រៅពីនេះ មធ្យោបាយធ្វើដំណើរដ៏គួរ​ឲ្យរំភើបមួយទៀត គឺការជិះទូកចេញពីសហគមន៍អេកូទេសចរណ៍ព្រះរំកិល។

សន្ធឹកទឹកហូរ កាត់ផ្ទាំងថ្មតូចនេះ គឺជាអត្តសញ្ញាណល្អឯកតែមួយគ្មានពីររបស់ទឹកធ្លាក់ព្រះនិ​មិត្ត ដែលទាក់ចិត្តឲ្យអ្នកទេសចរ​ចង់ទៅឃើញឲ្យបានយ៉ាងហោចណាស់ម្ដង ក្នុងមួយជីវិត។

ដើម្បីដឹងច្បាស់ពីសម្រស់ធម្មជាតិរបស់ទឹកធ្លាក់ព្រះនិមិត្ត សូមទស្សនាវីដេអូពី "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

អត្ថបទថ្មី