ខេត្តព្រះសីហនុ! ក្រពើរួចចេញ បង្កហានិភ័យ មនុស្សភ័យ ចាប់ធ្វើជាអាហារ

  • 2020-10-22 08:07:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងខេត្តព្រះសីហនុ ក្រពើ១ក្បាល ទម្ងន់ប្រហែល ៦គីឡូក្រាម ត្រូវបានអ្នកភូមិប្រទះឃើញ នៅក្រោយផ្ទះ ក្បែរអូ ជាប់ជើងភ្នំ។

នាព្រលប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ អ្នកភូមិបានប្រទះឃើញ កូនក្រពើ១ក្បាល មានទម្ងន់ប្រហែល ៦គីឡូក្រាម នៅខាងក្រោយផ្ទះ ក្បែរអូរ ជាប់ជើងភ្នំ ខាងក្រោយមន្ទីសារព័ត៌មានខេត្ត ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ។ យោងតាមព័ត៌មានដែលទទួលបានពី ផេកហ្វេសប៊ុក Huy Bunleng News។

បើតាមពលរដ្ឋដែលរស់នៅម្តុំនោះ បានប្រាប់អោយដឹងថា កូនក្រពើនេះ ទំនងជារួចពីកន្លែងចិញ្ចឹមណាមួយ បន្ទាប់ពីភ្លៀងធ្លាក់ច្រើនប៉ុន្មានថ្ងៃនេះ។ មកដល់ពេលនេះដែរ កូនក្រពើដែលចាប់បាននោះ ត្រូវបានគេយកធ្វើជាអាហារបាត់ហើយ នេះបើតាមការអោយដឹងដោយសមត្ថកិច្ច ខេត្តព្រះសីហនុ៕

អត្ថបទ៖​ Art