មិន​គួរ​ឲ្យ​ជឿ! Napoli លេង​ចាញ់​ក្រុម​ដែល​មាន​កីឡាករ​កើត​កូរ៉ូណា​១៣​នាក់

  • 2020-10-23 02:02:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​របស់​ក្លឹប AZ Alkmaar មិន​មាន​ជំនឿ​ឈ្នះ​​ឡើយ​មុន​ពេល​លេង​ជាមួយ Napoli នៅ​ពាន Europa League ដោយ​សារ​ក្លឹប​របស់​ពួក​គេ​មាន​​កីឡាករ​​​ឆ្លង​​​វីរុស​កូរ៉ូណា​ដល់​ទៅ​១៣​នាក់។

ប៉ុន្តែ​អ្វី​ៗ​ផ្ទុយ​ពី​ការ​គិត ក្នុង​ការ​ប្រកួត​យប់​មិញ AZ Alkmaar ដែល​​បាន​ដាក់​​កីឡាករ​យុវជន​មួយ​ចំនួន​ឲ្យ​ជួយ​លេង​បាន​យក​ឈ្នះ​យ៉ាង​ភ្ញាក់ផ្អើល​លើ Napoli ១-០ ក្នុង​ពូល F។ មួយ​គ្រាប់​របស់​ក្រុម​មក​ពី​ហុល្លង់​ធ្វើ​បាន​ដោយ​​កីឡាករ​វ័យ​២២​ឆ្នាំ Dani de Wit ក្នុង​វគ្គ​ទី​២​នាទី​៥៧។

ត្បិត​តែ​ការ​ប្រកួត​ក្រុម​ម្ចាស់​ផ្ទះ Napoli មាន​ឱកាស​គ្រប់គ្រង​បាល់​ដល់​ទៅ​៧៦​% ប៉ុន្តែ​ពួក​គេ​មិន​អាច​រក​គ្រាប់​សង​វិញ​ទេ។ បញ្ចប់​ការ​ប្រកួត AZ Alkmaar ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​បាន​៣​ពិន្ទុ​ក្នុង​ដៃ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម