Galaxy S21 គ្រោងបោះបង់អេក្រង់រាងកោងសឹងទាំងអស់

  • 2020-10-23 03:42:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S21 ឬ Galaxy S30 ​នឹង​បោះបង់​ចោល​នូវ​បច្ចេកវិទ្យា​អេក្រង់​រាង​កោង​ស្ទើរ​តែ​ទាំង​អស់។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រភព​មួយ​ដែល​តែង​បញ្ចេញ​ដំណឹង​ច្បាស់​ការណ៍​ទាក់ទង​នឹង​គម្រោង​ការ​របស់ Samsung។

រូបភាព Render នៃ Galaxy S ជំនាន់ថ្មី ដែលលេចចេញកន្លងមក

Galaxy S ជំនាន់​ថ្មី​រំពឹង​ថា​នឹង​មាន​ចំនួន​បី​ប្រភេទ​ដូច​ជា​ Galaxy S20 ដែរ ហើយ​នឹង​មាន​តែ Galaxy S21 Ultra ប៉ុណ្ណោះ​​នឹង​បន្ត​បំពាក់​នូវ​បច្ចេកវិទ្យា​អេក្រង់​រាង​កោង ខណៈ​ដែល Galaxy S20 និង Galaxy S21+ នឹង​ប្រើ​ប្រាស់​អេក្រង់​មាន​ផ្ទៃ​រាប​ស្មើ។

គួរ​រំលឹក​ថា​ Galaxy S20 Series ទាំង​បី​ប្រភេទ​គឺ​​សុទ្ធ​សឹង​​មាន​បំពាក់​ដោយ​​អេក្រង់​រាង​កោង​ដែល​មាន Refresh Rate 120Hz។ យ៉ាងណា​ក្ដី​ Samsung បាន​ប្ដូរ​មក​ប្រើ​រចនាបថ​អេក្រង់​រាប​ស្មើ​ជា​លើក​ដំបូង​លើ Flagship របស់​ខ្លួន​​នៅ​លើ​ Galaxy Note20 ​ធម្មតា ខណៈ​ដែល Note20 Ultra បន្ត​ប្រើ​អេក្រង់​រាង​កោង​ដដែល៕

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង