Everton ស្គាល់បរាជ័យហើយក្នុងរដូវកាលនេះក្រោមថ្វីជើង Southampton
- 2020-10-26 02:14:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Everton ស្គាល់បរាជ័យហើយក្នុងរដូវកាលនេះក្រោមថ្វីជើង Southampton
ចន្លោះមិនឃើញ
ក្រុម Everton របស់លោក Carlo Ancelotti បានស្គាល់បរាជ័យហើយនៅរដូវកាលនេះ ក្រោមថ្វីជើងក្រុម Southampton ក្នុងលទ្ធផល ២-០ ក្នុងក្របខណ្ឌ Premier League ។
នៅតង់ទី១ ក្រុមម្ចាស់ផ្ទះ Southampton បាននាំមុខលើក្រុមកំពុងឡើងជើង Everton បានក្នុងលទ្ធផល ២-០ ទៅហើយ។ ខណៈដែលចូលដល់តង់ទី២វិញ ក្រុមលោក Ancelotti ព្យាយាមវាយសម្រុកវិញយ៉ាងណាក៏មិនអាចទម្លាយសំណាញ់ទីបានដែរ។ ដោយនៅនាទី៧១ ខ្សែការពារ Digne ទទួលបានកាតក្រហមថែមទៀត ធ្វើឱ្យ Everton មិនអាចមានឱកាសវាយបកបានគ្រាប់បាល់ឡើយ។
ចប់ការប្រកួត Everton ចាញ់ Southampton ក្នុងលទ្ធផល ២-០។ បើទោះជាបរាជ័យប្រកួតដំបូងយ៉ាងនេះក្ដី ក្រុមមួយនេះនៅតែរក្សាខ្លួននៅកំពូលតារាងដដែល ដោយមាន១៣ពិន្ទុឆ្លងកាត់៦ប្រកួត៕