Coutinho ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​លេង​ទល់ Juventus ​បាន​ទេ​

  • 2020-10-26 02:41:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Philippe Coutinho ​មិន​អាច​លេង​ឱ្យ​ក្រុម Barcelona ​ប្រកួត​ទល់​ក្រុម Juventus ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ​ទេ ​ដោយសារ​របួស​។

​Coutinho ​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​សម្រាប់​ក្រុម Barcelona ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ronald Koeman ​នា​រដូវ​កាល​នេះ។ ​ជាក់​ស្ដែង​ប្រកួត El Clasico កន្លង​ទៅ ​រូបគេ​ក៏​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ក្រុម​ផង​ដែរ តែ​គួរ​ឱ្យ​ស្ដាយ​មិន​អាច​ទទួល​បាន​ជ័យជម្នះ។ ​អ្វី​ដែល​កាន់​តែ​មិន​ល្អ​ថែម​ទៀត​នោះ ​កីឡាករ​ប្រេស៊ីល​រូប​នេះ​បាន​រង​របួស​ទៀត​។

​ក្លឹប Barcelona ​បាន​បញ្ជាក់​ថា ខ្សែ​បម្រើ​រូប​នេះ បាន​រង​របួស​ជើង​ខាង​ឆ្វេង​របស់​គេ​ពេល​លេង​ទល់​ក្រុម Real Madrid ​កន្លង​ទៅ។ របួស​នេះ ​នឹង​ធ្វើ​ឱ្យ​រូបគេ​ខកខាន​មិន​អាច​ជួយ​ក្រុម​លេង​ទល់ Juventus ​បាន​ឡើយ​ក្នុង​ពាន​រង្វាន់ UEFA Champions League ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ