លោក​ព្រះ Zlatan រក​បាន​២​គ្រាប់​នាំ Milan បន្ត​ភាព​មិន​ដែល​ចាញ់​ក្នុង​លីគ​​

  • 2020-10-27 02:09:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង ជួយ AC Milan ​លេង​ស្មើ​គ្នា​ជាមួយ Roma ៣-៣ ​បន្ត​ភាព​មិន​ដែល​ចាញ់​ក្នុង​រដូវ​កាល​នេះ​នៅ Serie A។

ការ​ប្រកួត​ចាប់​ផ្ដើម​បាន​តែ​២​នាទី Ibrahimovic រក​បាន​គ្រាប់​នាំ​មុន​ឲ្យ Milan មុន​ពេល Edin Dzeko ទាត់​បញ្ចូល​ទី​តាម​ស្មើ​វិញ​ឲ្យ Roma។ Alexis Saelemaekers ជា​អ្នក​រក​គ្រាប់​ទី​ពីរ​​ជួយ Milan នាំ​មុខ​ជា​ថ្មី ប៉ុន្តែ​ត្រូវ​បាន​ Jordan Veretout ជា​អ្នក​តាម​ស្មើ​ឲ្យ Roma ម្ដង​ទៀត​ដោយ​បាល់​ប៉េណាល់ទី។

Ibrahimovic ទទួល​បាន​​ឱកាស​បាល់​ប៉េណាល់ទី​នាទី​៧៩ និង​រក​គ្រាប់​ទី​ពីរ​ក្នុង​ការ​ប្រកួត​នេះ​បាន​សម្រេច។ តែ​ចុង​ម៉ោង​ទៅ​ហើយ Marash Kumbulla នៅ​តែ​អាច​រក​គ្រាប់​ជួយ Roma តាម​ស្មើ​វិញ ៣-៣។ លទ្ធផល​នេះ AC Milan បន្ត​ឈរ​កំពូល​តារាង​មាន​១៣​ពិន្ទុ ខណៈ Roma នៅ​លេខ​៩៕​

អត្ថបទ៖ ហេង សុធារិទ្ធិ