រឿងរ៉ាវជូរចត់ វេទនាហួសថ្លែងដែលធ្លាប់កើតមានក្នុងពិភព K-Pop
- 2020-10-27 05:08:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវជូរចត់ វេទនាហួសថ្លែងដែលធ្លាប់កើតមានក្នុងពិភព K-Pop
ចន្លោះមិនឃើញ
ក្រុម K-Pop ត្រូវប្រឈមនឹងស្ថានភាពលំបាកគ្រប់បែបយ៉ាងចំពោះអ្វីដែលក្រុមហ៊ុន អ្នកគាំទ្រជ្រុលនិយម និង Anti-Fanមួយចំនួនយាយី។
ប៉ុន្មានឆ្នាំកន្លងមកនេះ មានរឿងរ៉ាវជាច្រើនបានកើតឡើងពេញពិភព K-Pop បង្កជាការភ្ញាក់ផ្អើល និងសង្វេគជាទីបំផុត ពេលរឿងលាក់ជ្រៅទាំងនោះបែកធ្លាយជាសាធារណៈ។
ខាងក្រោមនេះគឺជារឿងរ៉ាវឈឺចាប់មិនអាចបំភ្លេចបានដែលតារា K-Pop មួយចំនួនបានជួបប្រទះ៖
១. សមាជិកក្រុម East Light ត្រូវរងនូវការធ្វើបាបពីក្រុមហ៊ុន
កាលពីឆ្នាំ ២០១៨ សមាជិករបស់ក្រុមនេះគឺ Lee Seok Cheol បានទម្លាយថាសមាជិកទាំងអស់បានក្លាយជាជនរងគ្រោះ ដោយសារការធ្វើបាប រំលោភបំពានឥតប្រណីរបស់ក្រុមហ៊ុន Media Line Entertainment។ ពួកគេត្រូវ CEO និង Producer យកដំបង និងឧបករណ៍ដទៃទៀតវាយដំ ព្រោះតែកំហុសបន្តិចបន្តួចពេលហ្វឹកហាត់ ឬកត្តាផ្សេងទៀត រហូតមានរបួសពេញខ្លួន។
២. ក្រុមបុរស ១ក្រុមត្រូវក្រុមហ៊ុនបង្អត់អាហារ និងយាយីឥតឈប់
ក្រុមបុរស១ក្រុមដែលមានសមាជិក ៥នាក់ បានប្រាប់ពីហេតុការណ៍ឈឺចាប់ដែលពួកគេបានជួប ដោយសារក្រុមហ៊ុនធ្វើបាប។ ក៏មានសេចក្ដីរាយការណ៍ដែរថាក្រុមហ៊ុនមិនបានផ្ដល់ឲ្យពួកគេនូវអ្នកគ្របគ្រងម្នាក់ត្រឹមត្រូវ មិនមានយានជំនិះ គ្មានបន្ទប់សម្រាប់ហ្វឹកហាត់ និងអ្វីផ្សេងទៀតដែលក្រុម K-Pop ទូទៅត្រូវមាននោះទេ។
សូម្បីរបបហូបចុក ក៏ក្រុមហ៊ុនមិនឲ្យតារារបស់ខ្លួនញ៉ាំគ្រប់គ្រាន់ដែ រថែមទាំងនិយាយថា «អ្នកមិនស្លាប់ ដោយសារអត់បាយមួយពេលនោះទេ» ទៀត។ កាន់តែហួសចិត្ត ពេលមានបុគ្គលិកម្នាក់ប្រាប់ក្រុមហ៊ុនថា សមាជិកក្រុមត្រូវការអាហារញ៉ាំ ក្រុមហ៊ុនដែរជាបណ្ដេញបុគ្គលិកម្នាក់នោះចេញទៅទៀត។
រាល់ពេលចេញទៅសម្ដែងនៅក្រៅប្រទេសម្ដងៗ ក្រុមហ៊ុនមិនបានចាត់អ្នកមើលការខុសត្រូវ ឬរ៉ាបរងនឹងរឿងនេះទេ។ បែបនេះហើយបានជាមានភាពចលាចល ហើយបានធ្វើឲ្យសមាជិកក្រុមត្រូវគេបៀតបៀនលូកលាន់ផ្សេងៗក្នុងកម្មវិធីដែលពួកគេបានចូលរួម។
៣. អតីតសមាជិកក្រុម S#arp គឺ Lee Ji Hye ត្រូវ Seo Ji Young ធ្វើបាប
S#arp ជាក្រុម K-Pop ដែលបង្កើតដោយគ្រួសាររបស់ Seo Jiyoung ដែលជាគ្រួសារអភិជនមានជាងគេក្នុងវិស័យនេះនៅពេលនោះ។ Seo Jiyoung និងគ្រួសារបានកើតមានអារម្មណ៍មិនសុខចិត្ត ពេលឃើញ Lee Jihye ត្រូវបានដាក់បញ្ចូលក្នុងក្រុម។ Seo Jiyoung ស្អប់ Lee Jihye ដល់កំពូល ហើយប្រើគ្រប់មធ្យោបាយដើម្បីបំផ្លាញ Jihye។
ចុងបញ្ចប់ក្រុមនោះក៏ត្រូវបំបែកនៅឆ្នាំ ២០០២ ដោយសារកត្តាមិនប្រក្រតីទាំងនេះ។ ទោះជាយ៉ាងណា ក៏ Seo Jiyoung មិនឈប់ត្រឹមនេះ ព្រោះនាងបានបង់លុយឲ្យអ្នកចាត់ការម្នាក់ ឲ្យនិយាយកុហកពីរឿងដែលនាងបានធ្វើបាប តែអ្នកចាត់ការរូបនោះមិនទទួល ទើបចុងក្រោយរឿងបែកធ្លាយទាល់តែបាន ហើយមហាជននាំគ្នាអាណិត Jihye គ្រប់គ្នា។
៤. ក្រុមនារី ក្រុមត្រូវគេចាប់ជំរិត និងវាយដំរាងកាយ
ក្នុងកម្មវិធី Brave Reporter រឿងឈឺចាប់មួយបានបែកធ្លាយ ទាក់ទងនឹងក្រុមនារី ១ក្រុមដែលល្បីឈ្មោះគួរសមដែរតាំងពីមុនពួកគេ Debut ដែលមានសមាជិកសុទ្ធតែមានទេពកោសល្យខ្ពស់ ហើយម្នាក់ក្នុងចំណោមនោះជាអតីតបេក្ខនារីក្នុងកម្មវិធីប្រកួតបវរកញ្ញាទៀត។ ប៉ុន្តែថ្ងៃមួយ មានរឿងភ្ញាក់ផ្អើលពេលពួកគេបាត់មិនឃើញមកចូលរួមក្នុងកម្មវិធីមួយ ហើយពេល CEO ទាក់ទងទូរសព្ទទៅក៏ពួកគេមិនលើក។
ប៉ុន្មានថ្ងៃក្រោយសមាជិកម្នាក់ក៏បានទាក់ទងមក CEO ហើយ CEO មានការភ្ញាក់ផ្អើលដោយសារសំឡេងសមាជិករូបនោះចម្លែកខុសសព្វដង ហើយពេលជួបផ្ទាល់ សមាជិកទាំងអស់ស្គមជាងមុនដាច់ ហើយក្លិនក៏លែងដូចមុន ជាពិសេសអារម្មណ៍ពួកគេភ័យៗ។
ក្រោយមក សមាជិកក៏បានប្រាប់ CEO ថាពួកគេត្រូវ Producer ពួកគេម្នាក់ចាប់ជំរិត និងធ្វើបាបរាងកាយ។ Producer ម្នាក់នោះបានអញ្ជើញពួកគេទៅផ្ទះនាង និងចង់ឲ្យពួកគេចុះកុងត្រាជាមួយផលិតកម្មផ្សេង។ ពេលសមាជិកបដិសេធ នាងក៏បានយកដំបងវាយបាល់ វាយភ្លាម ហើយចាក់សោពួកគេឲ្យនៅក្នុងបន្ទប់នោះជាច្រើនថ្ងៃទៀត។ បន្ទាប់ពីហេតុការណ៍ចុកចាប់នេះកើតឡើងហើយ សមាជិកក្រុមនោះក៏បានសម្រេចលាឈប់ ពីសិល្បៈតែម្ដង៕