បែកធ្លាយរូបឡាន Nissan Navara ឆ្នាំ២០២១ កែមុខរឹតតែកាច

  • 2020-10-27 07:45:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ រថយន្តភីកអាប់ Nissan Navara ឬ Nissan Frontier (សម្រាប់ទីផ្សារសហរដ្ឋអាមេរិក) ស៊េរីឆ្នាំ២០២១ ត្រូវគេប្រមាញ់រូបថតបានជាច្រើនសន្លឹក ដែលមើលទៅទទួលបានការឌីហ្សាញថ្មីរឹតតែទាក់ទាញ។

តាមរយៈរូបថតទាំងនោះ គេចាប់អារម្មណ៍ឃើញការផ្លាស់ប្តូរប៉ាណាមុខ និងកាងមុខ ជាមួយនឹងចង្កៀងមុខ LED ថ្មី និងអំពូលបំភ្លឺពេលថ្ងៃរាងអក្សរ C មើលទៅស្រដៀងនឹងរថយន្តភីកអាប់ Nissan Titan។ ដោយឡែក ផ្នែកខាងក្រោយរបស់វាក៏មានបំពាក់ចង្កៀង LED រាងអក្សរ C ថ្មីដែរ។

ចំពោះផ្នែកម៉ាស៊ីនវិញ Navara ឆ្នាំ២០២១ នឹងជំនួសម៉ាស៊ីនចាស់ចំណុះ ២,៥លីត្រចេញ មកប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣លីត្រវិញ និង ម៉ាស៊ីនចំណុះ ៣,៨លីត្រ V6 សម្រាប់ Frontier ដែលលក់នៅអាមេរិក៕

ប្រភព៖ paultan   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី