Kroos ​ថា Real Madrid ​នឹង​ឈ្នះ ​Monchengladbach ​ឱ្យ​បាន​

  • 2020-10-27 08:03:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Real Madrid ​នឹង​លេង​ប្រកួត​ទី​២​របស់​ខ្លួន​ទល់​ក្រុម Monchengladbach ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ ​សម្រាប់​ពាន​រង្វាន់ UEFA Champions League ​។

​ក្រុម Real Madrid ​ទើប​យក​ឈ្នះ​លើ​ក្រុម FC Barcelona ​ក្នុង​លទ្ធផល ​៣-១ ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​ទេ ប៉ុន្តែ​បើ​មើល​ទៅ​ការ​ប្រកួត​នៅ UEFA Champions League ​វិញ គឺ​ពួកគេ​ធ្វើ​មិន​បាន​ល្អ​ឡើយ។ ​កាល​ពី​ប្រកួត​បើក​ឆាក​កន្លង​ទៅ គឺ​ក្រុម Real Madrid ​បាន​ចាញ់​ក្រុម​ Shakhtar ​ក្នុង​លទ្ធផល​ដល់​ទៅ ៣-២ ​ឯ​ណោះ។ បរាជ័យ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​ចាត់ការ Zidane ​កាន់​តែ​មាន​សម្ពាធ​១​កម្រិត​ទៀត សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​នេះ ព្រោះ​ត្រូវការ​ឈ្នះ​ជា​ចាំ​បាច់។

​ជាមួយ​គ្នា​នេះ​ដែរ Toni Kroos ​ខ្សែ​បម្រើ​ឆ្នើម​ម្នាក់​របស់​ក្រុម​អធិរាជ​ស ​បាន​អះអាង​ថា​៖ “យើង​នឹង​លេង​ឱ្យ​ល្អ​ជាង​កាល​ពី​ថ្ងៃ​សៅរ៍ ​ដើម្បី​ឈ្នះ​ពួកគេ។ ​កាល​ពី​ប្រកួត​កន្លង​ទៅ ​យើង​ហាក់​ដូចជា​គ្មាន​ទំនុក​ចិត្ត​លេង ​បន្ទាប់​ដៃ​គូ​រក​បាន​១​គ្រាប់​មុន។ តែ​បន្ទាប់​ពី​យក​ឈ្នះ Barcelona ​ដែល​បាន​បង្ហាញ​ពី​ទំនុក​ចិត្ត​របស់​យើង​ឡើង​វិញ។ យើង​នឹង​ធ្វើ​បាន​ល្អ​រាត្រី​នេះ​”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម