វ័យជាង៥០ឆ្នាំហើយលោក គង់ ចាន់ធីណា នៅតែអាចបង្ហាត់ស្នៀតហក់លោតដល់សិស្ស
- 2020-10-27 09:01:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ័យជាង៥០ឆ្នាំហើយលោក គង់ ចាន់ធីណា នៅតែអាចបង្ហាត់ស្នៀតហក់លោតដល់សិស្ស
ចន្លោះមិនឃើញ
គ្រូក្បាច់គុនហាប់គីដូ លោក គង់ ចាន់ធីណា មានវ័យជាង៥០ឆ្នាំទៅហើយ ប៉ុន្តែនៅតែរឹងមាំជាពិសេសអាចបង្ហាត់បង្រៀនក្បាច់ហត់លោតដល់សិស្សជំនាន់ក្រោយបច្ចុប្បន្ននេះដដែល។
លោក គង់ ចាន់ធីណា គ្រូបង្វឹក និងជាអគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូ បានឲ្យដឹងថា គិតមកដល់ពេលនេះលោកមានវ័យ ៥៣ឆ្នាំមកហើយ ខណៈការចូលប្រឡូកក្នុងវិស័យកីឡានេះក៏មិនតិចឆ្នាំមកដែរ។
គ្រូក្បាច់គុនខាងលើនេះបន្តប្រាប់ទៀតថា វ័យជ្រេបែបនេះក្ដី ប៉ុន្តែលោកនៅតែបន្តការបង្ហាត់បង្រៀនដល់សិស្សរបស់ខ្លួនជានិច្ច មិនថាក្បាច់ឃ្លេបែបធម្មតាៗ ឬស្នៀតហត់លោត ទាត់ធាក់នោះទេ គ្រាន់តែមិនសូវធ្វើបានល្អដូចកាលពីនៅក្មេង។ ភាពរឹងមាំ និងរហ័សរហួនទាំងនេះលោក គង់ ចាន់ធីណា បញ្ជាក់ថាបានមកពីការហ្វឹកហាត់កីឡាជាប់ជាង៣០ឆ្នាំមកនេះ។
ការហាត់កីឡាគឺពិតជាជួយដល់រាងកាយ សុខភាពលោកបានច្រើនមែនទាំងភាពមាំទាំ រហ័សរហួន និងជួយដល់ប្រាជ្ញាស្មារតីទៀតផង។ ដូច្នេះគ្រូកីឡាហាប់គីដូ ខាងលើនេះ លើកទឹកចិត្តឲ្យអ្នកគ្រប់គ្នាងាកមកចាប់ហាត់កីឡាតាមដែលអាចធ្វើទៅបានដើម្បីមានសុខភាពល្អ រឹងមាំដូចជារូបលោកផ្ទាល់៕