ក្នុង Champions League ឆ្នាំ​នេះ គ្មាន​នរណា​រត់​ឈ្នះ​កីឡាករ​រូប​នោះ​ទេ

  • 2020-10-27 13:42:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​រដូវកាល​ UEFA Champions League ឆ្នាំ​២០១៩/២០​នេះ​ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Paris Saint Germain កីឡាករ​ Kylian Mbappe ជាប់​ឈ្មោះ​ជា​កីឡាករ​រត់​បាន​លឿន​ជាង​គេ​ក្នុង​ការ​ប្រកួត​ពាននេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Bleacher Report។

រាល់​ការ​ប្រកួត​ទាំង​អស់​ Mbappe ត្រូវ​បាន​សង្កេត​ថា​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​អាច​រត់​ញាក់​បាល់​រហូត​ដល់​ល្បឿន​ជាមធ្យម ៣៣.៩៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

បន្ទាប់​ពី​កីឡាករ​ខាង​លើ​ កីឡាករ​ដែល​អាច​រត់​បាន​ល្បឿន​​ប្រហាក់​ប្រហែល​នេះ​មាន​ដូច​ជា​ ខ្សែ​ការពារ​​ Lukas Klostermann ខ្សែ​ការពារ​ Hans Hateboer និង​ខ្សែ​ការពារ​ Achraf Hakimi ជា​ដើម​៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី